សន្និសីតកាសែតឧទ្ទេសនាមអំពីការចលនានិពន្ធបទចំរៀងអបអរសាទរIPU132

សន្និសីតកាសែតឧទ្ទេសនាមអំពីការចលនានិពន្ធបទចំរៀងអបអរសាទរIPU132 - ảnh 1
ទិដ្ឋភាពនៃសន្និសីទកាសែត

(VOVworld)-នាព្រឹកថ្ងៃទី៣ធ្នូ នៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិ លេខ ៥៨
Quan Su ទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាម បានរួមសហការជាមួយអនុ
គណៈកម្មការផ្សព្វផ្សាយព័ត៌មានអំពីមហាសន្និបាតសហភាពអន្តរសភាពិភព
លោក IPU ១៣២ បាន​រៀបចំសន្និសីទកាសែត អំពីចលនានិពន្ធបទចម្រៀង
សំដៅអបអរ សាទរ IPU ១៣២។ ចលនានេះ គឺសំដៅស្ងើចសរសើរនិងលើក
ដំកើងសន្តិភាព សន្តុសុខ កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ឆ្ពោះទៅតម្លៃ
មនុស្សសាស្រ្ត ចិត្ត មេត្តាធម៌ លើកកំពស់សិទ្ធិមនុស្ស ជម្រុញទំនាក់ទំនង
មិត្តភាពរវាងប្រទេសទាំង អស់លើសកលលោក។ តន្ត្រីករ Tran Nhat Duong នាយករងកាណាល់ចម្រៀងតន្ត្រី ព័ត៌មាន និងកំសាន្ត VOV3 នៃវិទ្យុសម្លេង
វៀតណាមបានឲ្យដឹងថា៖

        “នេះជាព្រឹត្តិការណ៍ដ៏សំខាន់ដែលវៀតណាមទទួលរៀបចំជាលើកដំបូង។  វិទ្យុសម្លេងវៀតណាមមានកិត្តិយសដែលបានរដ្ឋសភាចាត់ធ្វើជាសមាជិក១ ក្នុងគណៈចាត់តាំងនៃការផ្សព្វផ្សាយលើកនេះ។ នេះជាព្រឹត្តការណ៍សំខាន់
ចំពោះវៀតណាម និងជាឱកាសល្អ ដើម្បីឧទ្ទេសនាមអំពីទឹកដី តូតន្រ្តីវៀត
ណាម ជាមួយមិត្តភក្តិលើសកលលោក។

        ពិធីប្រគល់រង្វាន់នៃចលនានេះគ្រោងនឹងរៀបចំឡើងនាខែមិនាឆ្នាំ២០១៥
ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ