សន្និសីទ ADMM+ បានប្រារព្ធឡើងនៅប្រទេសប្រ៊ុយណេ

សន្និសីទ ADMM+ បានប្រារព្ធឡើងនៅប្រទេសប្រ៊ុយណេ - ảnh 1
គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការ ពារប្រទេស នាយឧត្តមសេនីយ៍  Phung Quang Thanh។ (Image: Vietnam+)

(VOVworld) – នាព្រឹកថ្ងៃទី ២៩ សីហា រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃបណ្ដា ប្រទេសជាសមាជិកអាស៊ាននិងប្រទេសដៃគូរសន្ទនាចំនួន ៨ គឺ៖ អ៊ូស្រ្តាលី ចិន
ឥណ្ឌា ជប៉ុន នូវ៉ែលហ្សេឡង់ រុស្ស៊ី កូរ៉េខាងត្បូងនិងអាមេរិក បានចូលរួមសន្និសីទ
រដ្ឋមន្ត្រីការពារប្រទេសអាស៊ានបើកទូលាយ (ADMM+) ដែលត្រូវបាន រៀបចំឡើង
នៅប្រ៊ុណេ។ គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការ ពារប្រទេស
នាយឧត្តមសេនីយ៍ Phung Quang Thanh។​ ក្នុងសន្និសីទ បណ្ដា រដ្ឋមន្ត្រីបានប្រមូល
ផ្តុំពិភាក្សាអំពីបញ្ហាសន្តិសុខក្នុងតំបន់និងអន្តរជាតិវាយតំលៃចំពោះការរីកចំរើន
ដែលភាគីនានាទទួលបានលើវិស័យសហប្រតិបត្តិការ ហើយនាំចេញទិសដៅ
អភិវឌ្ឍន៍ក្នុងរយៈពេល ២ ឆ្នាំ ខាងមុខ។ តាមមជ្ឈដ្ឋាន អ្នកវិភាគបានចាត់ទុកថា៖
ក្នុងរយៈពេល ២​​ ឆ្នាំ កន្លងមក ADMM+ បានដើរតួនាទី យ៉ាងសកម្មក្នុងការបង្កើន
កិច្ចសហប្រតិបត្តិការនិងការសន្ទនាលើវិស័យការពារ ប្រទេសនិងសន្តិសុខ រវាង
អាស៊ាននិងបណ្ដាប្រទេសដៃគូ ដើម្បីស្ថិរភាព សន្តិភាពនិងអភិវឌ្ឍន៍ក្នុងតំបន់។ 
នារសៀលថ្ងៃទដ៏ដែល សន្និសីទ ADMM+ បានបញ្ចប់ប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ