សន្និសីទ APEC ឯកភាពបង្កើនទំនាក់ទំនងដៃគូ

សន្និសីទ APEC ឯកភាពបង្កើនទំនាក់ទំនងដៃគូ - ảnh 1
សន្និសីទ APEC ឯកភាពបង្កើនទំនាក់ទំនងដៃគូ

(VOVworld)- នាថ្ងៃទី៨វិច្ឆិកា សន្និសីទថ្នាក់រដ្ឋមន្រ្តីការទូត សេដ្ឋកិច្ចនៃវេទិការសហ
 ប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី២៦ បានឈានដល់ថ្ងៃធ្វើការ
ចុងក្រោយ។ រដ្ឋមន្រ្តីទាំងអស់ បានស្តាប់អគ្គនាយកអង្គការពាណិជ្ជ កម្មពិភពលោក
 WTO បង្ហាញអំពីស្ថានភាពលាតត្រដាង “កញ្ចប់បាលី” ដែលសន្និសីទ ថ្នាក់រដ្ឋមន្រ្តី
WTO លើកទី៩ បានអនុម័តនាខែធ្នូឆ្នាំ២០១៣ ។ លេខាធិការដ្ឋាន  APEC ក៏បានជូន
ដំណឹង អំពីលទ្ធផលអនុវត្តសកម្មភាពឆ្នាំ២០១៤ផងដែរ។ សន្និសីទ ក៏បានឯកភាព
 បង្កើនការរួមវិភាគទានរបស់ APEC ចូលក្នុងការជម្រុញប្រព័ន្ធ ពាណិជ្ជកម្មពហុភាគី
 ចងសម្ព័ន្ធសេដ្ឋកិច្ចផ្សាភ្ជាប់តំបន់ជាដើម។ APEC ត្រូវ ពង្រីកតួនាទីនាំមុខ ក្នុងការ
ជម្រុញអនុវត្តន៍ រាល់សេចក្តីសម្រេចដែលទទួលបាន នៅប៉ាលី (ឥណ្ឌូនេស៊ី)។

        ក្នុងបទថ្លែងមតិនៅសន្និសីទ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស
វៀតណាម លោក Pham Binh Minh បានស្នើរប្រទេសជាសមាជិក APEC គប្បី
ខំប្រឹងប្រែងបង្កើនការយល់ដឹងគ្នាទៅវិញទៅមកជាងទៀត។​ទន្ទឹមនឹងនោះ APEC
 ត្រូវ ជម្រុញតួរនាទីរបស់ខ្លួន ក្នុងការកសាងរចនាសម្ព័នតំបន់១ ដ៏ចីរភាពនិង
តម្លាភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ