សន្និសីទ COP ២២៖សន្យាផ្ដល់ទឹកប្រាក់ប្រមាណ២៣លានដុល្លាអាមេរិកជួយឧបត្ថម្ភការផ្ទេរប្រគល់បច្ចេកវិទ្យាសំរ

(VOVworld) - សហភាពអឺរ៉ុប (EU) និងប្រទេសចំនួន៨ផ្សេងទៀតបានសន្យា
ផ្ដល់ទឹកប្រាក់ប្រមាណ២៣លានដុល្លាអាមេរិកជួយឧបត្ថម្ភការផ្ទេរប្រគល់បច្ចេកវិទ្យា
សំរាប់ប្រទេសកំពុងអភិវឌ្ឍន៍ សំដៅសំរេចគោលដៅអំពីការកាត់បន្ថយនិងបន្ស៊ាំ
នឹងបម្រែបម្រួលអាកាសធាតុ។ការសន្យាពោលខាងលើត្រូវបាននាំចេញនាថ្ងៃទី១៦
 វិច្ឆិកា នៅសន្និសីទលើកទី២២បណ្ដាភាគីហត្ថលេខាសន្ធិសញ្ញាក្របខ័ណ្ឌ អ.ស.បស្ដី
អំពីបម្រែបម្រួលអាកាសធាតុ (COP ២២) ដែលកំពុងប្រព្រឹត្តទៅនៅ ទីក្រុង
Marrakech របស់ម៉ារ៉ុក។ភាគីសន្យាពោលខាងលើរួមមានអាមេរិក កាណាដា
ដាណឺម៉ាក អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន កូរ៉េខាងត្បូង ស្វីសនិង EU៕

ប្រតិកម្មទៅវិញ

ផ្សេងៗ