សន្និសីទ​ COP21: បារាំងជួយឧបត្ថម្ភវៀតណាមទប់ទល់នឹងបំរ៉ែបំរួល អាកាសធាតុ

(VOVworld)-ក្នុងក្របខ័ណ្ឌសន្និសីទលើកទី២១នៃអនុសញ្ញាអ.ស.ប ស្តីពីបំរ៉ែបំរួល
អាកាសធាតុ (COP21) នៅរដ្ឋធានីប៉ារីស ស្ថាប័នអភិវឌ្ឍន៍បារាំង(AFD) បាន
ឧទ្ទេសនាមសកម្មភាពជួយឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីទប់ទល់នឹង បំរ៉ែបំរួល
អាកាសធាតុ ក្នុងនោះជាពិសេសសង្កត់ធ្ងន់ទៅលើគំរោងការចំនួន២ ដែលនឹងត្រូវបាន
អនុវត្តនៅខេត្ត Da Nang និង ខេត្តCan​ Tho ប្រទេស វៀតណាម។ លោកស្រី Alix
Francoise ប្រធានមូលនិធិឧបត្ថម្ភវិនិយោគរបស់ AFD បានអះអាងថា វៀតណាមគឺជា
ប្រទេសដំបូងទទួលបានជំនួយហិរញ្ញវត្ថុ ពី AFD ដោយប្រមូលផ្តុំទៅលើទិសដៅចំនួនបីគឺ អភិវឌ្ឍន៍នគរ ទំនើបភាវូបនីយកម្មតំបន់ផលិតកម្មដែលជះឥទ្ធិភលដល់បរិស្ថានសង្គម និង ជួយវៀតណាមក្នុងការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ ក្រៅពីនោះAFD នៅជួយវៀតណាមស្រាវជ្រាវបច្ចេកទេស ស្វែងយល់និង រៀបចំគំរោងការអភិវឌ្ឍន៍ចីរភាព។ តាមលោកស្រីថា ក្រោយរយះពេលបីឆ្នាំ អនុវត្ត កម្មវិធីទាំងពីររបស់AFD នៅខេត្ត Can Tho និង ខេត្ត Da Nang សុទ្ធតែមាន ការបោះជំហានយ៉ាងសកម្ម។ AFD ជានិច្ចកាល សហការជាមួយរដ្ឋអំណាចទីក្រុង ធ្វើការពិនិត្យគំរោងអភិវឌ្ឍន៍ និងដាក់គោលដៅទទួលបាននូវផលប្រយោជន៍ច្រើននិងយូរអង្វែងពីគំរោងការ ទាំងនោះ។

ប្រតិកម្មទៅវិញ

ផ្សេងៗ