សន្និសីទ G២០ មិនទទួលបានការរីកចម្រើនណាអំពីពាណិជ្ជកម្មសេរីនិងការប្រឆាំងលទ្ធិគាំពារនិយម

សន្និសីទ G២០ មិនទទួលបានការរីកចម្រើនណាអំពីពាណិជ្ជកម្មសេរីនិងការប្រឆាំងលទ្ធិគាំពារនិយម - ảnh 1
រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកលោកSteven Mnuchin (រូបថត៖EPA/TTXVN)

(VOVworld) - ក្រោយរយៈពេល២ថ្ងៃប្រជុំចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ មិនា នៅ
Baden-Baden ប្រទេសអាល្លឺម៉ង់មក សន្និសីទរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងទេសាភិបាល
ធនាគារក្រុមបណ្ដាប្រទេសអភិវឌ្ឍន៍និងកំពុងរើកចម្រើនជួរមុខលើពិភពលោក
(G២០) បានចេញសេចក្ដីថ្លែងការណ៍រួមដោយមិនទទួលបានការសន្យាដ៏ច្បាស់
លាស់ណាមួយស្ដីអំពីពាណិជ្ជកម្មសេរីនិងការប្រឆាំងលទ្ធិគាំពារនិយមនោះឡើយ។
នេះជាបរាជ័យមួយចំពោះប្រទេសម្ចាស់ផ្ទះអាល្លឺម៉ង់ ដែលបានខំប្រឹង ប្រែងដើម្បី
រក្សាការសន្យាមុននេះរបស់ G២០។
ក្នុងពេលនោះ ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីជំនួបលើកដំបូងជាមួយ
ថ្នាក់ដឹកនាំខាងហិរញ្ញវត្ថុនៃក្រុម G២០ នោះ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកលោក​Steven
 Mnuchin អះអាងថា អាមេរិកនៅរក្សាការសន្យាស្ដីអំពីពាណិជ្ជកម្មសេរី ប៉ុន្តែចង់
ពិនិត្យមើលឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួនហើយកែសម្រួល
ចំណុចមិនសមហេតុសមផល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ