សន្និសីទ SOMTC លើកទី១៣ប្រារព្ឋឡើង នៅទីក្រុងDa Nang

Vovworld-ព្រឹកថ្ងៃទី១៩មិថុនាឆ្នាំ២០១៣​ សន្និសីទមន្រ្តីជាន់ខ្ពស់អាស៊ានស្តីពី
ការ បង្ការប្រយុទ្ឋប្រឆាំងនឹងឧក្រិដកម្មឆ្លងដែន(SOMTC)លើកទី១៣ ប្រព្រឹត្តទៅ
នៅទីក្រុងDa Nang​ភាគកណ្តាលវៀតណាម។សន្និសីទលើកនេះមានការចូលរួម
របស់ដំណា ងនៃប្រទេសទាំង១០ជាសមាជិកអាស៊ាន   ដំណាងនៃលេខាធិការ
ដ្ឋានអាស៊ាន  និងបណ្តាដៃគូយុទ្ឋសាស្រ្តដែលក្នុងនោះមានចិន​  ជប៉ុន​  កូរ៉េខាង
ត្បូង​  រុស្ស៊ី​  សហភាពអឺរ៉ុប​ អាមេរិក​និងអង្គការអន្តជាតិមួយចំនួនជាដើម។សន្និ
សីទជាវេទិការដើម្បីប្រទេសអាស៊ានទាំងឡាយពិនិត្យឡើងវិញនូវលទផលនៃ
ការតស៊ូ ការបង្ការប្រយុទ្ឋប្រឆាំងនឹងឧក្រិដកម្មឆ្លងដែនដែលក្នុងនោះមានឧក្រិដ
កម្មភេរវកម្ម  ការជួញដូរគ្រឿងញៀន  ការជួញដូរមនុស្ស​ការជួញដូរអាវុធនិង ឧក្រិដកម្មសេដ្ឋកិច្ចហិរញ្ញវត្ថុ។ល ។ក្នុងក្របខ័ណ្ឌនៃសន្និសីទលើកនេះ នៅប្រ
ព្រឹត្ត ទៅការពិគ្រោះយោបល់និងកិច្ច​ប្រជុំបង្កើនកិច្ចសហប្រតិបត្តិការក្នុងការតស៊ូ  ឧក្រិដកម្មឆ្លងដែននេះ។ថ្លែងមតិនៅឱកាសនេះឧត្តមសេនីយ៍ទោ Phan Van Vinh ប្រធានអគ្គស្នងការប៉ូលិសបង្ការប្រយុទ្ឋប្រឆាំងនឹងឧក្រិដកម្មនៃក្រសួងនគបាល
វៀតណាមអះអាងថា៖

“   ការចូលរួមរបស់ប្រទេសអាស៊ានទាំងឡាយនិងបណ្តាប្រទេស​ដៃគូក្នុង សន្និសីទ
នេះ បានអះអាងថា៖កិច្ចសហប្រតិបត្តិការលើវិស័យនេះ បាននិងកំពុងទទួលបាន
ការយក ចិត្តទុកដាក់ពីបណ្តា ប្រទេសអាស៊ាន។យើងខ្ញុំនឹង បង្កលក្ខណះងាយស្រួល បំផុតសំរាប់ដំណាងទាំងឡាយសំរេ​ចកិច្ចប្រជុំរបស់ ខ្លួន​បង្កើនការយល់ដឹងសាមគ្គី ភាពគ្នាទៅវិញទៅមក និងរួមគ្នាអភិវឌ្ឍន៍។ “

នេះជាលើកទី២ហើយដែលវៀតណាមទទួលរៀបចំសន្និសីទ SOMTC។ប្រការនេះសំដែងនូវទំនុកទុកចិត្តរបស់បណ្តាប្រទេសអាស៊ានចំពោះវៀតណាម៕

សន្និសីទ SOMTC លើកទី១៣ប្រារព្ឋឡើង នៅទីក្រុងDa Nang - ảnh 1
សន្និសីទ SOMTC លើកទី១៣ប្រារព្ឋឡើង នៅទីក្រុងDa Nang(http://www.qdnd.vn/)


ប្រតិកម្មទៅវិញ

ផ្សេងៗ