សន្និសីទកំពូល APEC លើកទី២២៖ជំរុញការតភ្ជាប់សេដ្ឋកិច្ចនៅតំបន់

(VOVworld) - នៅសម័យប្រជុំពេញអង្គនាថ្ងៃទី១១វិច្ឆិកា ថ្នាក់ដឹកនាំទាំង២១រូបនៃ
ខឿនសេដ្ឋកិច្ចជាសមាជិក APEC បានប្រមូលផ្ដុំផ្លាស់ប្ដូរមតិអំពីខ្លឹមសារជំរុញការ
តភ្ជាប់សេដ្ឋកិច្ចនៅក្នុងតំបន់។បណ្ដាថ្នាក់ដឹកនាំបានឯកភាពថា នឹងបង្កើនការខំ
ប្រឹងប្រែងសំដៅបន្តរក្សាតួនាទីរបស់ APEC ជាវេទិការសំខាន់ជួរមុខក្នុងការជួយ
ឧបត្ថម្ភកំណើនសេដ្ឋកិច្ចដ៏ចីរភាព រក្សាភាពសម្បូររុងរឿងនិងជំរុញបរិយាកាស
ពាណិជ្ជកម្មនិងវិនិយោគបើកនៅក្នុងតំបន់។

សន្និសីទកំពូល APEC លើកទី២២៖ជំរុញការតភ្ជាប់សេដ្ឋកិច្ចនៅតំបន់ - ảnh 1
ទិដ្ឋភាពនៃសម័យប្រជុំពេញអង្គរបស់បណ្ដាថ្នាក់ដឹកនាំ APEC

ថ្លែងមតិនៅសម័យប្រជុំនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអះ
អាងថា វៀតណាមវាយតំលៃខ្ពស់និងគាំទ្រការអនុម័តលើវិធានការជំរុញការលាត
ត្រដាងអនុវត្តកញ្ចប់សន្យាBali និងវិធានការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មនិង
វិនិយោគ។ដោយលើកត្រដែករាល់ការរួមវិភាគទានរបស់វៀតណាមក្នុងការជំរុញ
កិច្ចសហប្រតិបតិ្តការ APEC និងការតភ្ជាប់សេដ្ឋកិច្ចនៅក្នុងតំបន់លោក Truong Tan
Sang បានអះអាងថា វៀតណាមកំពុងក្លាយទៅជាកត្ដាសកម្មនៅតំបន់អាស៊ីអាគ្នេយ៍
និងជាស្ពានភ្ជាប់រវាងបណ្ដាខឿនសេដ្ឋកិច្ចអាស៊ាន។នាពេលសម្រេចការចរចាអំពី
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន១៥នាឆ្នាំ២០២០វៀតណាមនឹងក្លាយទៅជា
កត្តាសំខាន់នៃបណ្ដាញតភ្ជាប់សេដ្ឋកិច្ចធំទូលាយដែលក្នុងនោះមានសមាជិកទាំង
១៨នៃ APEC ផងដែរ។

        នារសៀលថ្ងៃទី១១វិច្ឆកា បណ្ដាថ្នាក់ដឹកនាំ APEC ពិភាគ្សាអំពីប្រធានបទ ជំរុញ
ការតភ្ជាប់លើគ្រប់វិស័យនិងអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធ ក្នុងនោះផ្តោត​សំខាន់ទៅ
លើការបង្កើនតភ្ជាប់លើគ្រប់វិស័យចំពោះកំណើនសេដ្ឋកិច្ច​ជំរុញ​តភ្ជាប់នាវាចរណ៍
និងអាកាសចរណ៍សហប្រតិបត្តិការជួយឧបត្ថម្ភគ្នាទៅវិញទៅមកជំរុញភាពសម្បូររុង
រឿងនិងស្មារតីសហគមន៍នៅអាស៊ី-ប៉ាស៊ីហ្វិក។ នៅ​សម័យ​ប្រជុំលើកនេះ ប្រធានរដ្ឋ
វៀតណាមលោក Truong Tan Sang បាន​ស្នើរ​បណ្ដាសមាជិកត្រូវយកចិត្តទុកដាក់
សហប្រតិបត្តិការទប់ទល់នឹងការសាកល្បងសកល។

        បន្ទាប់នោះ​ក្នុងសម័យពិភាគ្សាពេញអង្គអំពីប្រធានបទអភិវឌ្ឍន៍ច្នៃប្រឌិត​កំណែ
​ទម្រង់និងកំណើនសេដ្ឋកិច្ច បណ្ដាថ្នាក់ដឹកនាំ APEC បានអះអាងគាំទ្រ​ការ​ខំប្រឹងប្រែង
ជំរុញរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញអាជីវកម្ម​សក្ដានុភាពកំណើនសេដ្ឋកិច្ច
ថ្មី។

        បញ្ចប់សម័យពិភាគ្សាអង្គ​សន្និសីទបានអនុម័តលើ​សេចក្តីថ្លែងការណ៍ចំនួន២
របស់ថ្នាក់ដឹកនាំ APEC អំពីរបៀបវារៈប៉េកាំងដើម្បីតំបន់អាស៊ី-ប៉ាស៊ីហ្វិកមួយផ្សាភ្ជាប់
ច្នៃប្រឌិតនិងតភ្ជាប់និងកំណត់អនាគតតាមរយៈទំនាក់​ទំនងដៃគូរអាស៊ី-ប៉ាស៊ីហ្វិក។

        សន្និសីទកំពូល APEC លើកទី២២បានបញ្ចប់ដ៏ល្អប្រសើរជាមួយសម័យ​បិទបញ្ចប់
នាថ្ងៃទី១១វិច្ឆកាដោយបញ្ជូនសារដ៏ខ្លាំងក្លាអំពីការប្តេជ្ញាចិត្តនិងការខំប្រឹងប្រែង​របស់
បណ្ដាខឿនសេដ្ឋកិច្ចសមាជិកដើម្បីអាស៊ី-ប៉ាស៊ីហ្វិកមួយផ្សាភ្ជាប់ច្នៃប្រឌិត​និងតភ្ជាប់
រួមចំណែកលើកកំពស់តួនាទីរបស់ APEC និងរក្សាតួនាទីរបស់ដំបន់​អាស៊ី-ប៉ាស៊ីហ្វិក
ជាកំលាំងចលករនៃកំណើនសេដ្ឋកិច្ចសកល។ សន្និសីទកំពូល APEC លើកទី២៣នឹង
បានរៀបចំនៅហ្វីលីពីននាឆ្នាំ២០១៥។

        នាយប់ថ្ងៃទី១១វិច្ឆកាប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នឹង​អញ្ចើញចាក
ចេញពីរដ្ឋធានីប៉េកាំងត្រឡប់មកប្រទេសវិញ បញ្ចប់ដំណើរចូលរួមសន្និសីទកំពូល APEC លើកទី២២ប្រកបដោយ​ជោគជ័យ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ