សន្និសីទកំពូល GMS លើកទី ៦ បិទបញ្ចប់ប្រកបដោយជោគជ័យដោយការ ចេញផ្សាយសេចក្តីថ្លែងការណ៍រួម

(VOVWORLD) - ដោយប្រធានបទ «ពង្រីករយៈពេល ១៥ ឆ្នាំសហប្រតិបត្តិការនិងកសាង មហាអនុតំបន់ទន្លេមេគង្គនិរន្តរភាពសមាហរណកម្មនិងសម្បូររុងរឿងមួយ» សន្និសីទកំពូលមហាអនុតំបន់ទន្លេមេគង្គបើកទូលាយលើកទី ៦ (GMS 6) បានបើកជាផ្លូវការដ៏មហោឡារឹកនាព្រឹកថ្ងៃទី ៣១ មិនា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Xuan Phuc តាងនាមប្រទេសម្ចាស់ផ្ទះទទួលរៀបចំ។ 
សន្និសីទកំពូល GMS  លើកទី ៦ បិទបញ្ចប់ប្រកបដោយជោគជ័យដោយការ ចេញផ្សាយសេចក្តីថ្លែងការណ៍រួម - ảnh 1 សន្និសីទកំពូល GMS  លើកទី ៦ បិទបញ្ចប់ប្រកបដោយជោគជ័យដោយការចេញផ្សាយសេចក្តីថ្លែងការណ៍រួម

ដោយប្រធានបទ «ពង្រីករយៈពេល ១៥ ឆ្នាំសហប្រតិបត្តិការនិងកសាង មហាអនុតំបន់ទន្លេមេគង្គនិរន្តរភាពសមាហរណកម្មនិងសម្បូររុងរឿងមួយ» សន្និសីទកំពូលមហាអនុតំបន់ទន្លេមេគង្គបើកទូលាយលើកទី ៦ (GMS 6) បានបើកជាផ្លូវការដ៏មហោឡារឹកនាព្រឹកថ្ងៃទី ៣១ មិនា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Xuan Phuc តាងនាមប្រទេសម្ចាស់ផ្ទះទទួលរៀបចំ។ អញ្ជើញចូលរួមសន្និសីទកំពូលលើក នេះមានមជ្ឈដ្ឋានថ្នាក់ដឹកនាំនៃបណ្ដាប្រទេសមហាអនុតំបន់ទន្លេមេគង្គបើកទូ លាយ (GMS) តំណាងនៃធនាគារពិភពលោក តំណាងរបស់អាស៊ាន ប្រធានធន គារអភិវឌ្ឍអាស៊ី  (ADB) ក្រុមប្រឹក្សាអាជីវ កម្ម GMS ជាដើម។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

        «ដោយមានស្នាដៃគួរឲ្យមោទនភាពដែល GMS ទទួលបានអស់រយៈពេល ២៥ ឆ្នាំកន្លងទៅ ដោយការប្តេជ្ញាចិត្តរបស់បណ្ដារដ្ឋាភិបាលនិងការស្រុះចិត្តគំនិត របស់ប្រជាជនរួមជាមួយការរួមដំណើររបស់ ADB និងបណ្ដាដៃគូអភិវឌ្ឍន៍ ពិសេសគឺការចូលរួមដ៏ម្ចាស់ការឆ្នៃប្រឌិតរបស់សហគមន៍សហគ្រាស GMS អាច ជឿជាក់ក្នុងខ្លួនបោះជំហានក្នុងឋានៈជាយន្តការសហប្រតិបត្តិការដំបូងដែលដើរ តួនាទីជាគោលនៅតំបន់ទន្លេមេគង្គដើម្បីសន្តិភាពអភិវឌ្ឍន៍ចីរភាព នាមកនូវភាព សម្បូររុងរឿងសំរាប់ប្រជាជនទាំងមូល។»

     បណ្ដាអង្គសន្និសីទវាយតំលៃខ្ពស់ចំពោះការកសាងផែនការធ្វើសកម្មភាព ហាណូយ ២០១៨-២០២២ រួមជាមួយក្របខ័ណ្ឌវិនិយោគក្នុងតំបន់ដល់ឆ្នាំ ២០២២ រួមមានកម្មវិធីគំរោងការណ៍ចំនួន ២២០ ដោយមានការជួយឧបត្ថម្ភបច្ចេកទេស ដែលមានតំលៃឡើងដល់ ៦៦ ពាន់លានដុល្លាអាមេរិក។ នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-ocha បានលើកច្បាស់ថា៖

        «ខ្ញុំឯកភាពជាមួយឯកសារទាំងនេះ ហើយនេះនឹងជាលទ្ធផលជាក់ស្តែង នៃដំណើរសហប្រតិបត្តិការរបស់យើង។ យើងគប្បីបន្តជំរុញបណ្ដាគំរោងការណ៍ តភ្ចាប់រវាងប្រទេសនានាក្នុងតំបន់ពិសេសគឺការតភ្ជាប់ខាងបណ្តាញចរាចរណ៍ដើម្បី តភ្ជាប់របៀងសេដ្ឋកិច្ចជើង-ត្បូង របៀងសេដ្ឋកិច្ចកើត-លិច និងរបៀងសេដ្ឋកិច្ច ភាគខាងត្បូងនៃតំបន់ភាគខាងត្បូងរបស់ថៃ សំដៅជំរុញកំណើន។ ខ្ញុំគិតថា៖ ការតភ្ជាប់ខាងផ្លូវដែកដ៏សំខាន់ដែរ ដោយសារ វាជួយបង្កើនកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មនិងវិនិយោគរវាងបណ្ដាប្រទេសយើង។ យើងបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងបង្កលក្ខណៈងាយស្រួលចរាចរណ៍ឆ្លងដែនដូច្នេះយើងនឹងបន្តសហការជាមួយគ្នាដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះនិងគំរោងការណ៍ផ្សេងៗទៀតប្រកបដោយប្រសិទ្ធភាព។»

សន្និសីទកំពូល GMS  លើកទី ៦ បិទបញ្ចប់ប្រកបដោយជោគជ័យដោយការ ចេញផ្សាយសេចក្តីថ្លែងការណ៍រួម - ảnh 2នាយករដ្ឋមន្ត្រី Nguyen Xuan Phuc  

        សង្កត់ធ្ងន់ទៅលើគោលដៅសហប្រតិបត្តិការចំនួន ៥ នាពេលខាងមុខ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានឲ្យដឹងថា៖

        «ទីមួយគឺ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ជំរុញយ៉ាងខ្លាំងការតភ្ជាប់ តំបន់ ធានាភាពស្វាហាប់រវាងបណ្ដាប្រទេស GMS និងរវាង GMS ជាមួយតំបន់ ខាងក្រៅនានា។ ទីពីរគឺ ជំរុញ «ការទភ្ជាប់ជួយឧបត្ថម្ភ» ខាងពាណិជ្ជកម្មវិនិយោគ ។ ទីបីគឺ លើកកំពស់គុណភាពប្រភពធនធានមនុស្ស ពិសេសគឺការបណ្តុះ បណ្ដាលថ្មីនិងការបណ្តុះបណ្ដាលប្រភពធនធានមនុស្សឡើងវិញ។ នេះជាតម្រូវ ការចាំបាច់ក្នុងកាលៈទេសៈបដិវត្តន៍ឧស្សាហកម្ម ៤.០ កំពុងរីកសាយភាយ។ ដោយហេតុនេះ ត្រូវបង្កើតការលោតផ្លោះខាងការអភិវឌ្ឍប្រភពធនធានមនុស្ស ដើម្បីតំបន់ GMS អាចលើកកំពស់សមត្ថភាពប្រកួតប្រជែងអន្តរជាតិ។ ទីបួនគឺ កសាង GMS ក្លាយទៅជាសហគមន៍មានផលប្រយោជន៍រួមជាពិតប្រាកដ រួម ជាមួយគ្នាដោះស្រាយការសាកល្បងរួម។ ទីព្រាំគឺ GMS គប្បីពង្រីកឲ្យបានយន្ត ការសហប្រតិបត្តិការបើកទូលាយដោយមានការចូលរួមរបស់ប្រទេសតំបន់ ដៃគូ អភិវឌ្ឍន៍នានា បណ្ដាអង្គការហិរញ្ញវត្ថុអន្តរជាតិនិងសហគមន៍សហគ្រាសសំដៅ នាំមកនូវផលប្រយោជន៍សំរាប់ប្រជាជនទាំងមូល។»

        អះអាងនូវការគាំទ្រយ៉ាងខ្លាំងក្លារបស់ចិនចំពោះកិច្ចសហប្រតិបត្តិការមហា អនុតំបន់ទន្លេមេគង្គ រដ្ឋមន្ត្រីការបរទេសចិន លោក  Wang Yi បានលើកច្បាស់ថា៖

        «ក្របខ័ណ្ឌវិនិយោគក្នុងតំបន់តាមរយៈសន្និសីទលើកនេះដោយមានគំរោង ការណ៍ចំនួន ២២២ នារយៈពេល ៥ ឆ្នាំខាងមុខនឹងជាជំហានជាបន្តក្នុងកិច្ចសហ ប្រតិបត្តិការរវាងចិននិង GMS។ ចិនចូលរួមយ៉ាងជិតស្និទ្ធនិងម្ចាស់ការជួយ ឧបត្ថម្ភខាងហិរញ្ញវត្ថុ។ យើងខ្ញុំសន្យាអនុវត្តផែនការនេះដើម្បីរួមវិភាគទានចូល ក្នុងការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាជន។ យើងគប្បីពង្រឹកទំនាក់ទំនងដៃគូ យ៉ាងស្អិតរមួតថែមទៀត អភិវឌ្ឍន៍បណ្តាញសហគមន៍ដើម្បីអនាគតរួមក្នុងមហា អនុតំបន់ រួមចំណែកកសាងសហគមន៍ GMS អភិវឌ្ឍន៍និរន្តរភាព៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ