សន្និសីទកំពូលអាស៊ានលើកទី ២៥ បានបិទបញ្ចប់ជាផ្លូវការ


សន្និសីទកំពូលអាស៊ានលើកទី ២៥ បានបិទបញ្ចប់ជាផ្លូវការ - ảnh 1
សន្និសីទកំពូលអាស៊ានលើកទី ២៥ បានបិទបញ្ចប់ជាផ្លូវការ (Image: nguyentandung.org)

(VOVworld) - នារសៀលថ្ងៃទី ១៣ វិច្ឆិកា សន្និសីទកំពូលអាស៊ានលើកទី ២៥ និង បណ្ដាជំនួបជាន់ខ្ពស់រវាងអាស៊ាននិងប្រទេសដៃគូនានាបានបិទបញ្ចប់នៅមីយ៉ាន់ម៉ា។ សេចក្តីថ្លែងការរបស់ប្រធានសន្និសីទកំពូលអាស៊ានលើកទី ២៥ បានអះអាងជាថ្មីម្តង ទៀតនូវសារសំខាន់ក្នុងការរក្សាសន្តិភាពនិងស្ថិរភាពធានាសន្តិសុខសុវត្ថិភាពសេរីភាព នាវាចរណ៍និងអាកាសចរណ៍លើសមុទ្រខាងកើត។ សេចក្តីថ្លែងការណ៍ពោលខាងលើ ក៏បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពលើសមុទ្រខាងកើត ហើយអះអាងជាថ្មីម្តង ទៀតនូវបណ្ដាកិច្ចសន្យារួមស្តីពីការធានាដោះស្រាយរាល់ជំលោះដោយសន្តិវិធីឲ្យសម ស្របនឹងច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ មិនគំរាមកំហែងប្រើប្រាស់អំពើហឹង្សាអត់ធ្មត់និងជៀសវាងធ្វើឲ្យស្ថានភាពស្មុគស្មាញ ថែមទៀតក្នុងតំបន់។ ទន្ទឹមនឹងនោះ បណ្ដាប្រទេសជាសមាជិកអាស៊ានត្រូវបង្កើតទំនុក
ទុកចិត្តរួម ហើយបង្កលក្ខណៈងាយស្រួលសំរាប់ការដោះស្រាយជំលោះដោយសន្តិវិធី ក្នុងតំបន់ផងដែរ។ នៅពិធីបិទបញ្ចប់សន្និសីកំពូលលើកនេះ មីយ៉ាន់ម៉ាបានផ្ទេប្រគល់
ឋានៈធ្វើជាប្រធានអាស៊ានឆ្នាំ ២០១៥ សំរាប់ ម៉ាឡេស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ