សន្និសីទកាសែតប្រចាំរដ្ឋាភិបាលខែមេសា។

សន្និសីទកាសែតប្រចាំរដ្ឋាភិបាលខែមេសា។ - ảnh 1
សន្និសីទកាសែតប្រចាំរដ្ឋាភិបាលខែមេសា។

VOV- រដ្ឋាភិបាលវៀតណាមនឹងផ្សព្វផ្សាយសេចក្តីសំរេចចិត្តជំនាញអំពី
ដំណោះ​ស្រាយជួយឧបត្ថម្ភអង្គភាពអាជីវកម្មដោះស្រាយការលំបាកជា
មួយតំលៃជួយ​ឧបត្ថម្ភសរុបប្រមាណ៣០លានលានដុង។ នេះជាព័ត៌មាន
ត្រូវបានផ្តោតទៅ​លើនៅ​សន្និសីទកាសែតរដ្ឋាភិបាលប្រចាំដែលប្រព្រឹត្ត ទៅនារសៀលថ្ងៃទី៤ឧសភា។ ស្ដីពី​សេចក្តីសំរេចចិត្តជំនាញអំពីដំណោះ ស្រាយជួយឧបត្ថម្ភអង្គភាពអាជីវកម្ម​ដោះស្រាយការលំបាកដែលនឹងបាន ផ្សព្វផ្សាយក្នុងខែឧសភាអនុរដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ Vu Thi Mai បានឲ្យ
ដឹងថា៖
 “កញ្ចប់ជួយឧបត្ថម្ភប្រមូលផ្តុំទៅក្នុងការជួយឧបត្ថម្ភអំពីពន្ធ។ កាត់បន្ថយ
ប្រមាណ​៣០%ពន្ធចំណូលអង្គភាពអាជីវកម្មចំពោះអង្គភាពអាជីវកម្មមធ្យម
និងតូច។ ក្រៅពី​នោះអូសបន្លាយរយៈពេលពន្ធ VAT របស់ខែមេសា ឧសភា
មិថុនាជាមួយរយៈ​ពេល៦ខែ។ កាត់បន្ថយ៥០%ចំណាយជួលដី សំរាប់ អង្គភាពអាជីវកម្មទាំងអស់។”
ទាក់ទិនដល់ខ្លឹមសារកែប្រែការប្រាក់ធនាគារ ទេសាភិបាលរងធនាគារ
ជាតិ​វៀត​ណាម Nguyen Dong Tien បានឲ្យដឹងថា ធនាគារជាតិកំពុង
គ្រប់គ្រងសកម្មដើម្បី​នាំការប្រាក់ធនាគារទៅកំរិតសមស្រប៖ “ការដែលធនាគារជាតិវៀតណាមដាក់ចេញរាល់ដំណោះស្រាយមានចរិត
លក្ខណៈ​រដ្ឋបាលដូចជាកំរិតការប្រាក់កម្ចីនិងនាពេលខាងមុខគឺគ្រប់គ្រងការ ប្រាក់ឲ្យខ្ចីចំពោះវិស័យមួយចំនួនក៏សំដៅបន្ថយការប្រាក់ឲ្យខ្ចីដោះស្រាយ
ការលំបាកសំរាប់អង្គភាពអាជីវកម្មនិងគ្រួសារខ្ចិទុន។ បណ្ដាវិស័យត្រូវបាន អាទិភាពគឺកសិកម្មជនបទ កម្មវិធី​បំរើការនាំចេញនិងផ្នែកឧស្សាហកម្មជួយ
ឧបត្ថម្ភ៕”
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ