សន្និសីទកាសែតអន្តរជាតិលើកទី៣របស់ក្រសួងការបរទេសស្ដីពីស្ថានភាពនៅសមុទ្រខាងកើត

សន្និសីទកាសែតអន្តរជាតិលើកទី៣របស់ក្រសួងការបរទេសស្ដីពីស្ថានភាពនៅសមុទ្រខាងកើត - ảnh 1
សន្និសីទកាសែតអន្តរជាតិលើកទី៣របស់ក្រសួងការបរទេសស្ដីពីស្ថានភាពនៅសមុទ្រខាងកើត (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ២៣ ឧសភា ក្រសួងកាបរទេសវៀតណាមបានរៀបចំ
សន្និសីទកាសែតប្រកាសការបំរែបំរួលស្មុគស្មាញនៅតំបន់ដែលចិនបានដាក់
ស្ថានីយ័ខួងខុសច្បាប់នៅតំបន់ដែនសមុទ្ររបស់វៀតណាម។ បណ្ដាមូលដ្ឋាន
គតិយុតិនិងភ័ស្តុតាងដែលបង្ហាញអធិបតេយ្យភាពរបស់វៀតណាមមិនអាច
ប្រកែកបានចំពោះប្រជុំចំនួន ២។ នេះគឺជាលើកទី ៣ ហើយដែលក្រសួង
ការបរទេសវៀតណាមរៀបចំសន្និសីទកាសែតអន្តរជាតិអំពីបញ្ហាពោលខាង
លើ។ សន្និសីទកាសែតលើកនេះបានទាក់ទាញការចូលរួមរបស់ អ្នកកាសែត
អ្នកយកព័ត៌មានចំនួន ២ រយ នាក់ របស់បណ្ដាទីភ្នាក់ងារសារព័ត៌មាននៅ
ក្នុងនិងក្រៅប្រទេស។

ស្នើឲ្យអត្ថាធិប្បាយអំពីការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Tan Dung “វៀតណាមមិនផ្លាស់ប្តូរអធិបតេយ្យភាពដើម្បីទទួលយកមិត្តភាពស្រ
មើស្រមៃ” ក្នុងការឆ្លើយសំភាស់របស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិនៅខាង
ក្រៅវេទិការសេដ្ឋកិច្ចពិភពលោកអាស៊ីបូព៌ារ ២០១៤ នៅហ្វីលីពីន អនុប្រធាន
គណៈកម្មាធិការ ទទួលបន្ទុកបញ្ហាព្រំដែនជាតិចំណុះក្រសួងការបរទេសវៀត
ណាម លោក Tran Duy Hai បានសង្កត់ធ្ងន់ថា៖ អធិបតេយ្យភាពនិងបូរណភាព
ដែនដីដ៏ពិសិទ្ធិនិងមិនអាចប្រកែកបានឡើយ។ មាស់ថ្លៃថ្លាណាស់ប៉ុន្តែឯករាជ្យនិង
អធិបតេយ្យភាពនិងបូរណភាព ដែនដីថ្លៃថ្លាជាងមាស់។

ឆ្លើយសំណួរអំពីលទ្ធភាពដែលវៀតណាមអាចប្រើប្រាស់វិធានការគត្តិយុត្តចំពោះមុខ ស្ថានភាពនាបច្ចុប្បន្ន ប្រធាននាយកដ្ឋានច្បាប់និងអនុសញ្ញាអន្តរជាតិចំណុះក្រសួង ការបរទេសវៀតណាម លោកស្រី Nguyen Thi Thanh Ha​ បានឲ្យដឹងថា៖

“ក្នុងតួនាទីរបស់ប្រទេសជាសមាជិក អ.ស.ប. និងជាសមាជិកចូលរួមអនុសញ្ញា
អន្តរជាតិស្តីពីច្បាប់សមុទ្រ (UNCLOS 1982) វៀតណាមមានសិទ្ធិប្រើប្រាស់យន្តការ
ដោះស្រាយជំលោះទាំងអស់។ ថ្នាក់ដឹកនាំរបស់វៀតណាមក៏បានអះអាងថា៖ មិនលើកលែងនូវវិធានការណាមួយឡើយ។ យើងខ្ញុំក្នុងនាមជារបស់ស្ថាប័នពិគ្រោះ
យោបលខាងគត្តិយុត្តនឹងត្រៀមរៀបចំឲ្យរាល់វិធានការចាំបាច់និងសន្តិវិធីដើម្បីដោះ
ស្រាយជំលោះរួមមានការប្រើប្រាស់យុត្តាធិការដែលធម្មនុញ្ញនៃ អ.ស.ប. និង
UNCLOS 1982 បានផ្តោតទៅលើ។”

ចំពោះព័ត៌មានដែលចែងថា​ចិនបានបញ្ជូនកងទ័ពដល់ដំបន់ព្រំដែននិង
លទ្ធភាពប៉ះទង្កិចយោធានោះ លោក Tran Duy Hai បានអះអាងថា ព័ត៌មាន
ពោលខាងលើគឺមិនត្រឹមត្រូវឡើយនិងឲ្យដឹងថា ក្នុងជំនួបសន្ទនានាពេលថ្មីៗ
នេះរវាងអនុរដ្ឋមន្ត្រីការបរទេស ភាគីទាំងពីរឯកភាពមិនប្រើប្រាស់វិធានការ
យោធាដើម្បីដោះស្រាយជំលោះទេ។

ឆ្លើយសំនួរក្រសួងការបរទេសចិននាពេលថ្មីៗនេះបាននាំចេញថា ភាគីវៀត
ណាមរករឿងនិងម្ចាស់ការឲ្យនាវាបុកទៅលើនាវាចិន លោក Ngo Ngoc Thu ប្រធានសេនាធិការនៃបញ្ជាការដ្ឋានប៉ូលីសសមុទ្របានអះអាងថា ព័ត៌មាន
ពោលខាងលើគឺមិនត្រឹមត្រូវនឹងស្ថានភាពជាក់ស្ដែងឡើយ មានចរិតលក្ខណៈ
មូលបង្កាច់។

“យើងខ្ញុំបដិសេធទាំងស្រុងព័ត៌មាននេះ។ សកម្មភាពជាក់ស្ដែងលើសមុទ្រ ក្នុងរយៈពេលខ្លាំងក្លានោះគឺនាថ្ងៃទី២០ឧសភា ចិនបានប្រើប្រាស់នាវាចំនួន
១៣៧គ្រឿងដើម្បីការពារស្ថានីយ៍ខួង ក្នុងនោះមាននាវាចម្បាំងចំនួន៤គ្រឿង
និងយន្តហោះមួយចំនួន។ នាវាចិនបានប្រើកាំភ្លើងបាញ់ទឹកម៉ាស៊ីនបង្កើត
រលកសំលេងភ្លើងហ្វានិងមធ្យោបាយផ្សេងៗជះឥទ្ធិពលទៅលើនាវាវៀតណាម បន្តបុករារាំងនាវាវៀតណាមលើសមុទ្រ។”

        លោក Ngo Ngoc Thu ក៏អះអាងថា ភាគីវៀតណាមមិនប្រើប្រាស់ឧបករលើ
នាវាដើម្បីឆ្លើយតបនឹងចិនទេ​ត្រឹមតែប្រើឧគ្ឃោសនស័ព្ទដើម្បីឃោសនាសំណូមពរ
ចិនបញ្ឈប់សកម្មភាពនេះ។

       ឆ្លើយសំនួរថា​វៀតណាមនឹងបន្តឆ្លៀតការគាំទ្ររបស់អាស៊ាននិយាយដោយ
ឡែក អន្តរជាតិនិយាយរួមក្នុងរយៈពេលខាងមុខយ៉ាងម៉េចដើម្បីតស៊ូកត្តិយុត
ការពារអធិបតេយ្យភាពដែនដី អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក
Le Hai Binh បានអះអាងថា នាពេលខាងមុខ នៅបណ្ដាវេទិការទ្វេភាគីពហុភាគី
វៀតណាមនឹងស្របទៅតាមបំរ៉ែបំរួលនៃស្ថានភាពជាក់ស្ដែងដើម្បីអះអាងអធិ
បតេយ្យភាពដែលមិនអាចប្រកែកបានរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ