សន្និសីទចង្អៀតរដ្ឋមន្ត្រីការពារជាតិបណ្ដាប្រទេសអាស៊ាននៅឡាវ
|
សន្និសីទចង្អៀតរដ្ឋមន្ត្រីការពារជាតិបណ្ដាប្រទេសអាស៊ាននៅឡាវ (VNA) |
(VOVworld) – នាព្រឹកថ្ងៃទី ១៦ វិច្ឆិកា នៅរដ្ឋធានី វៀងច័ន្ទ បានប្រារព្ធឡើង
សន្និសីទចង្អៀតរដ្ឋមន្ត្រីការពារជាតិបណ្ដាប្រទេសអាស៊ានដោយមានប្រធានបទ
«ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិដើម្បីអាស៊ានសកម្មមួយ»។ គណៈប្រតិភូ
វៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក លោក
Ngo Xuan Lich បានចូលរួមសន្និសីទលើកនេះ។ ថ្លែងមតិនៅពិធីបើក រដ្ឋមន្ត្រី
ការ ពារជាតិឡាវ ឧត្តមសេនីយ៍ទោ លោក Chansamone Chanyalath បានឲ្យដឹង
ថា៖ ក្នុងរយៈពេលកន្លងទៅកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រី
ការពារជាតិអាស៊ាន (ADMM) បន្តទទួលបានការបោះជំហាន ជាច្រើនដោយ
មានការបង្កើតយន្តការសហប្រតិបត្តិការថ្មីនិងសកម្មភាពផ្សេងៗទៀត។
នេះគឺជាភ័ស្តុតាងនៃកិច្ចសន្យារបស់ប្រទេសជាសមាជិកនានាក្នុងការបង្កើន
ស្ថិរភាពសាមគ្គីហើយតួនាទីសំខាន់របស់អាស៊ានក្នុងការកសាងអាស៊ានក្លាយ
ទៅជាតំបន់សន្តិភាពស្ថិរភាពសន្តិសុខនិងអភិវឌ្ឍន៍តាមទស្សនៈអាស៊ាន ឆ្នាំ
២០២៥។ នៅសន្និសីទលើកនេះ បណ្ដាអង្គសន្និសីទនឹងផ្លាស់ប្តូរអំពីបញ្ហា
សន្តិសុខដែលអាស៊ានកំពុងប្រឈមមុខ វាយតំលៃដំណើរសហប្រតិបត្តិការលើ
វិស័យការពារប្រទេស-យោធាអាស៊ាន ជាពិសេសក្នុងក្របខ័ណ្ឌ ADMM/ADMM+ ៕