សន្និសីទជាន់ខ្ពស់អ.ស.បអាស៊ី-អឺរ៉ុបអំពីការបង្កើនកិច្ចសហប្រតិបតិ្តការបង្កភាពងាយស្រួលក្នុងពាណិជ្ជកម្ម

សន្និសីទជាន់ខ្ពស់អ.ស.បអាស៊ី-អឺរ៉ុបអំពីការបង្កើនកិច្ចសហប្រតិបតិ្តការបង្កភាពងាយស្រួលក្នុងពាណិជ្ជកម្ម - ảnh 1
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ថ្លែងមតិ
នៅសន្និសីទនេះ (រូបថត៖TTXVN)

(VOVworld) - ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ មិនា​នៅរដ្ឋធានីហាណូយ វៀតណាម
ប្រព្រឹត្តទៅសន្និសិទជាន់ខ្ពស់អ.ស.បតំបន់អាស៊ី-អឺរ៉ុបអំពីការបង្កើនកិច្ចសហប្រតិ
បតិ្តការសំដៅបង្កភាពងាយស្រួលក្នុងពាណិជ្ជកម្ម និងអនុវត្តរបៀបវារៈឆ្នាំ២០៣០
អំពីការអភិវឌ្ឍន៍ដោយនិរន្តរភាព។ចូលរួមសន្និសីទនេះមានតំណាងនៃអង្គការ
អន្តរជាតិនិងតំបន់ចំនួន២៩ ក្នុងនោះមានប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមកិច្ច
អ.ស.ប អគ្គលេខាធិការរងអ.ស.បចំនួន៣រូប អគ្គលេខាធិការសន្និសីទអ.ស.បអំពី
ពាណិជ្ជកម្មនិងអភិវឌ្ឍន៍ និងអគ្គលេខាធិការអង្គការគយពិភពលោក រួមជាមួយ
តំណាងមកពីប្រទេសចំនួន៣៨ទៀតផង។សន្និសិទលើកនេះនឹងផ្ដោតទៅលើ
ខ្លឹមសារស្នូលមួយចំនួនដូចជា ងាយស្រួលភាវូបនីយកម្មពាណិជ្ជកម្មក្នុងការ
អនុវត្តរបៀបវារៈឆ្នាំ២០៣០ វិធានការជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសគ្មាន
សមុទ្រ ប្រទេសអន្តរការីក្នុងវិស័យគយ ការទាក់ទាញប្រភពទុននិងកសាងក្រប
ខ័ណ្ឌគតិយុត្តទ្វេភាគីនិងពហុភាគីចាំបាច់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ