សន្និសីទដំណាងរដ្ឋសភាឯកទេសបានប្រារព្ធឡើង

សន្និសីទដំណាងរដ្ឋសភាឯកទេសបានប្រារព្ធឡើង - ảnh 1
សន្និសីទដំណាងរដ្ឋសភាឯកទេសបានប្រារព្ធឡើង (VOV)

        Vovworld-នាព្រឹកថ្ងៃទី៨កញ្ញានៅទីក្រុងហាណូយ គណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានរៀបចំសន្និសីទដំណាងរដ្ឋសភាឯកទេស​ពិភាគ្សាផ្ដល់មតិអំពីបញ្ហាធំៗមួយចំនួនរបស់គំរោងច្បាប់ចំនួន៦នឹងដាក់ជូន
រដ្ឋសភាពិនិត្យអនុម័តនៅសម័យប្រជុំលើកទី៨។ ថ្លែងមតិប្រារព្ធសន្និសីទ
ប្រធាន​រដ្ឋសភាលោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា សម័យប្រជុំលើកទី៨
​នៃ​រដ្ឋសភាជាសម័យប្រជុំលើកទី២បន្ទាប់ពីរដ្ឋធម្មនុញ្ញឆ្នាំ២០១៣បានអនុម័ត។
ដោយ​ហេតុនេះការងារកសាងច្បាប់ជាភារកិច្ចដ៏សែនសំខាន់។ នៅសម័យប្រជុំ​
ខាងមុខ តាមគំរោង រដ្ឋសភានឹងអនុម័តលើគំរោងច្បាប់និងសេចក្តីសំរេចចិត្ត​
ចំនួន​១៧ ផ្ដល់មតិជាលើកដំបូងឲ្យគំរោងច្បាប់ចំនួន១២។

        នាព្រឹកថ្ងៃទី៨កញ្ញា បណ្ដាដំណាងបានផ្ដល់មតិទៅលើបញ្ហាធំៗចំនួន២
របស់​គំរោងច្បាប់ចាត់តាំងរដ្ឋសភា(ធ្វើវិសោធនកម្ម)ដូចជាអំពីបរិមាណដំណាង
រដ្ឋ​សភាឯកទេសតួនាទីរបស់ក្រុមប្រឹក្សាជនជាតិនិងគណៈកម្មាធិការនានានៃ
រដ្ឋ​សភា។ សន្និសីទនឹងធ្វើការដល់ថ្ងៃទី១០កញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ