សន្និសីទដោយប្រធានបទស្តីអំពីព្រះពុទ្ធសាសនាហិនយានខ្មែរលើកទី៦
|
បុព្វជិតចូលរួមក្នុងពិធីបើក (រូបថតៈ tuyengiao.vn) |
(VOVworld)-សន្និសីទដោយប្រធានបទស្តីអំពីព្រះពុទ្ធសាសនាហិនយានខ្មែរលើក
ទី៦ បានបើកនាថ្ងៃទី១៤កញ្ញានៅទីក្រុងChau Doc ខេត្តAn Giang (ភាគខាងត្បូងវៀត
ណាម)។ តំណាងថ្នាក់ដឹកនាំគណៈកម្មការសាសនានៃរដ្ឋាភិបាល គណៈកម្មាធិការ
បញ្ជាណែនាំ Nam Bo ខាងលិច ក្រុមប្រឹក្សាអភិបាលសមាគមព្រះពុទ្ធសាសនា វៀត
ណាម រួមជាមួយបុព្វជិត គណៈកម្មាធិការអភិបាលនៃសមាគមព្រះពុទ្ធសាសនា ខេត្ត ក្រុងវាលទំនាបទន្លេ Cuu Long ទីក្រុងហូជីមិញ បុព្វជិតនៃព្រះពុទ្ធសាសនា ហិនយាន
ខែ្មរ មកពីខេត្តក្រុងចំនួន១៤លើទូទាំងប្រទេសបានចូលរួមសន្និសីទនេះ ដែរ។ ពីលទ្ធផលនៃសន្និសីទលើកនេះ សមាគមន៍ព្រះពុទ្ធសាសនាវៀតណាម នឹង ប្រមូល
ផ្តុំរាល់ការរួមមតិស្ថាបនានិងធ្វើឲ្យជាក់ស្តែងសម្រាប់កម្មវិធីសកម្មភាពរបស់ សមាគមន៍ ជាពិសេសគឺសកម្មភាពរបស់និកាយព្រះពុទ្ធសាសនាហិនយាន នាពេលខាងមុខ សំដៅត្រៀមរៀបចំឲ្យមហាសន្និបាតព្រះពុទ្ធសាសនាទូទាំង ប្រទេសវៀតណាម
លើកទី៧នាឆ្នាំ២០១៧ខាងមុខ៕