សន្និសីទតុមូលអាស៊ី-ប៉ាស៊ីហ្វិកលើកទី ២៧ បានបើក
(VOVworld) – នាថ្ងៃទី ៣ មិថុនា សន្និសីទតុមូលអាស៊ី-ប៉ាស៊ីហ្វិកលើកទី ២៧ ដោយ
ប្រធានបទ “ការផ្លាស់ប្តូរយុទ្ធសាស្ត្រភាវូបនីយកម្មនៅទី្វបអាស៊ី” បានបើកនៅ ទីក្រុង
Kuala Lumpur ម៉ាឡេស៊ី។ ថ្លែងមតិក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រីម៉ាឡេ ស៊ី លោក
Najib Razak បានអំពាវនាវឲ្យបណ្ដាប្រទេសអាស៊ីបង្កើនកិច្ចសហប្រតិបត្តិការក្នុងកាលៈ
ទេសៈរាល់ការសាកល្បងធំៗអាចរារាំងល្បឿនកំណើននិងការ អភិវឌ្ឍនន៍សេដ្ឋកិច្ច
ក្នុងតំបន់។ លោក Najib បានលើកច្បាស់ថា៖ ការសាកល្បងសំខាន់ចំនួន ៣ ដែលទ្វីប
អាស៊ីកំពុងប្រឈមមុខគឺ៖ ស្ថានភាពបំប្រែបំរួលរបស់ អាកាសធាតុ ជំលោះក្នុងតំបន់
និងការស្វែងរកផ្លូវអភិវឌ្ឍន៍ចីរភាពមួយ។ ដោយហេតុនេះ បណ្ដាប្រទេសអាស៊ីត្រូវ
ជំនះពុះពារលើការសាល្បងពោលខាងលើ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិត
ស្និត។ តាមផែនការ សន្និសីទតុមូលអាស៊ី- ប៉ាស៊ីហ្វិកនឹងប្រព្រឹត្តទៅក្នុងរយៈពេល
៣ ថ្ងៃ៕