សន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់បណ្ដាប្រទេសអាស៊ី-អាហ្វ្រិកបានបើកជាផ្លូវការ


សន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់បណ្ដាប្រទេសអាស៊ី-អាហ្វ្រិកបានបើកជាផ្លូវការ  - ảnh 1
សន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់បណ្ដាប្រទេសអាស៊ី-អាហ្វ្រិកបានបើកជាផ្លូវការ (Image: VNA)

(VOVworld)- នាថ្ងៃទី ១៩ មេសា សន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់ (SOM) បណ្ដាប្រទេស អាស៊ី-អាហ្វ្រិកបានបើកជាផ្លូវការនៅរដ្ឋធានី Jakarta នៃឥណ្ឌូណេស៊ី។ ថ្លែងមតិក្នុងពិធី
បើក រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានអះអាងថា៖ ការបើកទូលាយកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍រួមជាមួយ
ដៃគូអភិវឌ្ឍន៍នានា នឹងជួយទទួលបានលទ្ធផលប្រសិទ្ធភាពជាងក្នុងការអនុវត្តបណ្ដា គោលដៅនៃក្របខ័ណ្ឌសហប្រតិបត្តិការអន្តរតំបន់។លោកស្រី រដ្ឋមន្ត្រី Retno Marsudi បានសង្កត់
ធ្ងន់ថា៖ ទ្វីបអាស៊ីនិងទ្វីបអាហ្វ្រិកនឹងបើកទូលាយនិងអភិវឌ្ឍន៍ទ្រង់ទ្រាយនៃសន្និសីទ
នេះក្លាយទៅជាកិច្ចសហប្រតិបត្តិការត្រីភាគីរវាងបណ្ដាប្រទេសកំពុង អភិវឌ្ឍន៍នៅ
អាស៊ីនិងអាហ្វ្រិក (SSTC)។ លោក ស្រីMarsudi បានអះអាងថា៖ កិច្ចសហ ប្រតិបត្តិការ  
SSTC មិនត្រឹមតែបង្រួញកម្លាតអភិវឌ្ឍន៍រវាងប្រទេសនានាប៉ុណ្ណោះទេ ថែមទាំង នឹងរួមចំណែកក្នុងការបង្កើតសន្តិភាពនិងភាពសម្បូររុងរឿងលើពិភពលោក ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ