សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុម G-7 បានបើកជាផ្លូវការ


សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុម G-7 បានបើកជាផ្លូវការ - ảnh 1
សន្និសីទថ្នាក់រដ្ឋមន្ត្រីកាបរទេសនៃក្រុម G-7 បានបើកជាផ្លូវការ (Image: VNA)

(VOVworld) – នាយប់ថ្ងៃទី ១៤ មេសា សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមបណ្ដា
ខឿនឧស្សាហកម្មអភិវឌ្ឍន៍ G-7 បានប្រព្រឹត្តទៅនៅទីក្រុង Lubeck ភាគខាងជើង
អាល្លឺម៉ង់។ គោលដៅនៃការរៀបចំសន្និសីទលើកនេះគឺសំដៅត្រៀមរៀបចំឲ្យសន្និសីទ
កំពូល G-7 ដែលនឹងប្រព្រឹត្តទៅនៅវិមាន Elmau រដ្ឋ Bayern របស់អាល្លឺម៉ង នាខែ មិថុនា
ឆ្នាំ ២០១៥។ ថ្លែងមតិជាមួយមជ្ឈដ្ឋនអ្នកសារព័ត៌មាន រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់
លោក Steimeiner បានឲ្យដឹងថា៖ លោករួមជាមួយបណ្ដាសមភាគីក្នុងក្រុម G-7 និង
សមាជិក ជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសសហ
ភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini ពិភាក្សាអំពីរាល់បញ្ហាលើសកលលោក
ក្នុងការ ខំប្រឹងប្រែងស្តារសន្តិភាពឡើងវិញស្វែងរកដំណោះស្រាយសំរាប់វិបត្តិនានា
ជាពិសេសគីបញ្ហានៅអ៊ុយក្រែននិងអ៊ីរ៉ង់ ជាដើម។ លោក Steimeiner បានចាត់ទុកថា៖
ការដែល រុស្ស៊ីវិលត្រឡប់ចូលរួមក្រុម G-7 ឡើងវិញនឹងផ្អែកទៅលើការដែលភាគីនានា
ក្នុងជំលោះនៅអ៊ុយក្រែនអាចស្វែងរកវិធានការរួចផុតពីវិបត្តិបច្ចុប្បន្នដែរឬទេ។ លោក
Steimeiner បានសង្កត់ធ្ងន់ទៅលើតួនាទីសំខាន់នៃរស្ស៊ីក្នុងការចូលរួមដោះ ស្រាយ
បណ្ដាជំលោះអន្តរជាតិ ដូចជា បញ្ហាស៊ីរីឬអ៊ីរ៉ង់ ព្រមទាំង ចាត់ទុកថា៖ G-7 គ្មានគោល
បំណងឯតោរុស្ស៊ីក្នុងរយៈពេលយូរអង្វែងខណៈដែលការចូលរួមឡើងវិញក្រុម G7
របស់រុស្ស៊ីនឹងជំរុញដោះស្រាយល្អជាងនូវបណ្ដាបញ្ហាលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ