សន្និសីទថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៣៣

សន្និសីទថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៣៣ - ảnh 1
គណៈប្រតិភូវៀតណាមចូលរួមក្នុង​AMEM 33 (រូបថតៈVietnam+​)


(VOVworld)-នាថ្ងៃទី៧តុលា នៅក្រុង Kuala Lumpur បានប្រារព្ធសន្និសីទថ្នាក់ រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៣៣ (AMEM 33) និងសន្និសិទទាក់ទិននានា។ ចូលរួមក្នុងសន្និសីទមានវត្តមានរដ្ឋមន្ត្រី​និងប្រធានគណៈប្រតិភូមកពីប្រទេស សមាជិកអាស៊ានចំនួន១០ និងប្រទេសជាដៃគូសន្ទនា តំណាងគណៈលេខាធិ​ការ
ដ្ឋានអាស៊ាន និងតំណាងអង្គទូតប្រចាំនៅម៉ាឡេស៊ីផងដែរ។ ថ្លែងមតិក្នុងពិធី បើក
រដ្ឋមន្ត្រីថាមពល បច្ចេកវិទ្យាបៃតងនិងប្រភពទឹកម៉ាឡេស៊ី លោក Maximus Johnity
Ongkili បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិ ការថាម
ពលក្នុងអាស៊ាន និងអន្តរជាតិ សំដៅទទួលបានសុវត្ថិភាពថាមពល កំណើនសេដ្ឋ
កិច្ច និងការពារបរិស្ថាន។ នៅសន្និសីទ AMEM 33 នេះ តំណាង​ទាំងអស់ បាន
ព្រមព្រៀងបង្កើនទំនាក់ទំនងដែលមានស្រាប់ អនុវត្តដោយប្រសិទ្ធិ​ភាពនូវការ
ជួយឧបត្ថម្ភរបស់ប្រទេសជាដៃគូ និងអង្គការអន្តរជាតិ សំដៅឆ្ពោះទៅ គោដៅ
កសាងផ្នែកថាមពលចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ