សន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្ដាលនៃក្រុម G7


សន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្ដាលនៃក្រុម G7 - ảnh 1
សន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្ដាលនៃក្រុម G7 (Image: VNA)

(VOVworld) –  នាយប់ថ្ងៃទី ២៧ ឧសភា សន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិង​ទេសាភិបាលធនាគារណ៍កណ្ដាលនៃក្រុមបណ្ដាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍  
(G7) បានបើកជាផ្លូវការនៅទីក្រុង Dresden អាល្លឺម៉ង់ សំដៅត្រៀមរៀបចំសំរាប់
ខ្លឹមសារមួយចំនួននៃសន្និសីទកំពូលក្រុម G7 ដែលនឹងប្រព្រឹត្តទៅក្នុង ២
សប្តាហ៍ខាងមុខ។ ក្នុងរយៈពេល ៣ ថ្ងៃធ្វើការ រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាល
ធនគាររបស់បណ្ដាប្រទេស G7 នឹងពិភាក្សាអំពីប្រសិទ្ធភាពនៃគោលនយោ
បាយសេដ្ឋកិច្ចក៏ដូចជា ហិរញ្ញវត្ថុដែលត្រូវបាននាំចេញបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុ
ពីឆ្នាំ ២០០៨ ដល់ឥឡូវនេះ។ ទន្ទឹមនឹងនោះ អង្គសន្និសីទនឹងវាយតំលៃរាល់
យុទ្ធសាស្ត្រកំណើននិងការជំរុញវិនិយោគឡើងវិញក្នុងកាលៈទេសៈដែល
បំណុលសាធារណៈនៅប្រទេសជាច្រើនកំពុងស្ថិតនៅកំរិតខ្ពស់។ នេះគឺជា
សន្និសីទដំបូងដែលក្នុងនោះ បណ្ដាថ្នាក់ដឹកនាំហិរញ្ញវត្ថុរបស់ G7 នឹងផ្ទៀង
ស្តាប់មតិរបស់មជ្ឈដ្ឋានអ្នកជំនាញការក្នុងក្របខ័ណ្ឌសម័យពិគ្រោះយោបល់
ជាមួយអ្នកសេដ្ឋកិច្ចជួរមុខលើពិភពលោកចំនួន ៧ រូប។ តំណាងនានាក៏
ពិភាក្សាអំពីរាល់វិធានការរាំងស្កាត់ប្រភពហិរញ្ញវត្ថុសំរាប់អង្គការភេវរកម្ម
នានា ជាពិសេសគឺ អង្គការរដ្ឋឥស្លាមស្វ័យប្រកាស  (IS) ។

ស្តីអំពីបញ្ហាបំណុលរបស់ក្រិករដ្ឋម​ន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ លោក
Wofgang Schaeuble បានឲ្យដឹងថា៖ សន្និសីទនឹងខំប្រឹងប្រែងស្វែងរក
ដំណោះស្រាយថ្មីសំរាប់ បញ្ហានេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ