សន្និសីទថ្នាក់រដ្ឋមន្រ្តីការទូត-សេដ្ឋកិច្ចលើកទី២៦របស់APEC បានប្រារព្វនៅចិន

(VOVworld)-នារសៀលថ្ងៃទី៧វិច្ឆិកា សន្និសីទអន្តររដ្ឋមន្រ្តីការទូត-សេដ្ឋកិច្ចលើកទី
២៦នៃវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បាន ប្រារព្វឡើង
ដ៏មហោឡារឹតនៅមជ្ឈមណ្ឌលសន្និសីទជាតិក្នុងទីក្រុងប៉េកាំងរបស់ចិន។ រដ្ឋមន្ត្រី
ការបរទេសចិនលោក Wang Yi និងរដ្ឋមន្ត្រីពាណិជ្ជកម្មចិនលោក Gao Hucheng 
បានធ្វើជាសហអធិបតីសន្និសីទនេះ។ ឧបនាយករដ្ឋមន្រ្តី និងជា រដ្ឋ មន្រ្តីការបរ
ទេសវៀតណាម លោក Pham Binh Minh ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និ
សីទ។

        ថ្លែងមតិនៅទីនេះ លោក Pham Binh Minh បានស្នើរថា នាដំណាក់កាលថ្មី APEC
 ត្រូវមានការផ្សាភ្ជាប់​និងឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ដ៏ចីរភាព ធានា សុខុមាលភាព
សង្គម និងកាត់បន្ថយភាពក្រីក្រ ជាដើម។ លោកបានអះអាងថា វៀតណាមនឹងបន្ត
រួមជាមួយសមាជិកនានា លើកកំពស់កម្រិត ចងសម្ព័ន្ធតំបន់ និងតួនាទីរបស់វេទិការ
នេះ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក១ សន្តិភាពស្ថិរភាព និងសម្បូរុងរឿង៕


សន្និសីទថ្នាក់រដ្ឋមន្រ្តីការទូត-សេដ្ឋកិច្ចលើកទី២៦របស់APEC បានប្រារព្វនៅចិន - ảnh 1
APEC

ប្រតិកម្មទៅវិញ

ផ្សេងៗ