សន្និសីទទូទាំងប្រទេសស្តីពី “កម្មវិធីឃុំមួយផលិតផលមួយ” ដំណាក់កាល២០១៨-២០២០
(VOVWORLD) - សន្និសីទទូទាំងប្រទេសស្តីពី “កម្មវិធីឃុំមួយផលិត ផលមួយ” ដំណាក់កាល២០១៨-២០២០ បានប្រារព្ធឡើងនាថ្ងៃទី១៤ កក្កដា ដោយមានការចូលរួមរបស់ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue។
ទិដ្ឋភាពនៃសន្និសីទ |
សន្និសីទនេះគឺសំដៅអនុវត្តកម្មវិធីឃុំមួយផលិតផលមួយ ដំណាក់កាល២០១៨-២០២០ (OCOP)។នេះជាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ជនបទ តាមទិសអភិវឌ្ឍន៍កម្លាំងផ្ទៃក្នុងនិងបង្កើនតម្លៃបន្ថែម ជាដំណោះស្រាយនិងភារកិច្ចក្នុងការអនុវត្តកម្មវិធីគោលដៅជាតិ កសាងជនបទថ្មី។
អញ្ជើញថ្លែងមតិក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានចាត់ទុកថាកម្មវិធីឃុំមួយផលិតផលមួយដំណាក់កាល២០១៨-២០២០ ជាដំណោះស្រាយសំខាន់សម្រាប់ការរៀបចំឡើងវិញរចនាសម្ព័ន្ធផលិតកម្មកសិកម្ម អភិវឌ្ឍន៍ផលិតកម្មនិងកសាងជនបទថ្មី បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពប្រទេសជាតិ។
លោកឧបនាយករដ្ឋមន្ត្រីបានជឿជាក់ថា កម្មវិធីឃុំមួយផលិតផលមួយ ដំណាក់កាល២០១៨- ២០២០នេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើពាណិជ្ជសញ្ញា គុណភាពទំនិញ សេវាកម្មកសិកម្ម វៀតណាម។ យោងតាមលោកឧបនាយករដ្ឋមន្ត្រី ក្នុងការផលិតកម្ម ឃុំមួយផលិតផលមួយ ត្រូវពង្រីកបានការច្នៃប្រឌិតរបស់សហគមន៍នីមួយៗនិងមនុស្សគ្រប់រូបនៅក្នុងបរិយាកាសសេដ្ឋកិច្ចទីផ្សារ៕