សន្និសីទទូទាំងប្រទេសអនុវត្តការងារយុត្តិធម៌ឆ្នាំ២០១៦

សន្និសីទទូទាំងប្រទេសអនុវត្តការងារយុត្តិធម៌ឆ្នាំ២០១៦ - ảnh 1
តំណាងចូលរួមក្នុងសន្និសីទ


(VOVworld)-នាព្រឹកថ្ងៃទី៨មករានៅទីក្រុងហាណូយ ក្រសួងយុត្តិធម៌បានរៀបចំ
សន្និសីទ Online ទូទាំងប្រទេសស្តីពីការអនុវត្តកិច្ចការយុត្តិធម៌ឆ្នាំ២០១៦និង កំណត់ទិសដៅសម្រាប់អាណត្តិ២០១៦-២០២០។​ថ្លែងមតិនៅសន្និសីទនេះ អនុ
ប្រធានរដ្ឋសភាលោក Uong Chu Luu បានទទួលស្គាល់និងលើកសរសើរចំពោះ រាល់លទ្ធផលដែលផ្នែកយុត្តិធម៌ទទួលបាននាពេលកន្លងទៅ ព្រមទាំងសង្កត់ធ្ងន់ ទៅលើភារកិច្ចរបស់ផ្នែកយុត្តិធម៌នាពេលខាងមុខ គឺផ្ទេរប្តូរទិសដៅយុទ្ធសាស្ត្រ ពីការចងក្រងនិងកែប្រែច្បាប់ដោយផ្សាភ្ជាប់ជាមួយនឹងការប្រតិបត្តិ និងលើក កំពស់ស្មារតីគោរពច្បាប់ក្នុងសង្គមទាំងមូល។ អនុប្រធានរដ្ឋសភា លោក Uong
Chu Luu បានស្នើរថា៖

        “ក្រសួងយុត្តិធម៌ត្រូវតែរួមសហការជាមួយក្រសួងស្ថាប័ននានារបស់រដ្ឋសភា ក្នុងការកសាងនិងរៀបចំអនុវត្តយ៉ាងល្អនូវកម្មវិធីនីតិបញ្ញត្តិនិងកែប្រែនូវបណ្តា
សេចក្តីព្រៀង ច្បាប់ដែលបានរដ្ឋសភាផ្តល់មតិមុននេះ។​ម្យ៉ាងវិញទៀត ក្រសួង
យុត្តិធម៌ត្រូវលើក កំពស់នូវគុណភាពការងារត្រួតពិនិត្យ ដោះស្រាយឯកសារ
គតិយុត្តិដោយផ្សាភ្ជាប់ជាមួយការងារត្រួតពិនិត្យបែបបទរដ្ឋបាលផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ