សន្និសីទទីប្រឹក្សាពាណិជ្ជកម្មឆ្នាំ ២០១៨ នៅខេត្តក្រុងភាគខាងត្បូងវៀតណាម

(VOVWORLD) - ទីប្រឹក្សាពាណិជ្ជកម្មនានាគប្បីជូនដំណឹងដោយទាន់ពេលវេលា បណ្ដាព័ត៌មានថ្មីអំពីរបងបច្ចេកទេសនិងនិន្នការប្រើប្រាស់នៃទីផ្សារនាំចូលរបស់ បណ្ដាប្រទេសសាមី។ 
សន្និសីទទីប្រឹក្សាពាណិជ្ជកម្មឆ្នាំ ២០១៨ នៅខេត្តក្រុងភាគខាងត្បូងវៀតណាម - ảnh 1 សន្និសីទទីប្រឹក្សាពាណិជ្ជកម្មឆ្នាំ ២០១៨ នៅខេត្តក្រុងភាគខាងត្បូងវៀតណាម

(VOVworld) – ទីប្រឹក្សាពាណិជ្ជកម្មនានាគប្បីជូនដំណឹងដោយទាន់ពេលវេលា បណ្ដាព័ត៌មានថ្មីអំពីរបងបច្ចេកទេសនិងនិន្នការប្រើប្រាស់នៃទីផ្សារនាំចូលរបស់ បណ្ដាប្រទេសសាមី។ នេះជាខ្លឹមសារដែលត្រូវបានតំបន់នានានិងមជ្ឈដ្ឋាន សហគ្រិននៅខេត្តក្រុងភាគខាងត្បូងវៀតណាមធ្វើឡើងនៅសន្និសីទទីប្រឹក្សា ពាណិជ្ជកម្មឆ្នាំ ២០១៨ នាព្រឹកថ្ងៃទី ២៦ កុម្ភៈ នៅទីក្រុងហូជីមិញ (ភាគខាងត្បូង វៀតណាម)។ ថ្លែងមតិនៅទីនេះ នាយករងមន្ទីរឧស្សាហពាណិជ្ជកម្មទីក្រុង ហូជីមិញ លោក Nguyen Ngoc Hoa បានលើកមតិថា៖

        «ខ្ញុំស្នើឲ្យក្រសួងឧស្សាហពាណិជ្ជកម្មគប្បីរៀបចំបណ្ដាសន្និសីទដែលជួយសហគ្រាសយល់ច្បាស់អំពីបទដ្ឋានបញ្ជាក់ប្រភពដើមនៃទំនិញនាំចេញ (CO) ពន្ធ នាំចេញនាំចូលនៃទីផ្សារនានា ចរិតលក្ខណៈនិងទំនៀមទំលាបប្រើប្រាស់នៃ ទីផ្សារទាំងនោះ។  ជាពិសេសគឺបណ្ដាទីផ្សារដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងព័ត៌មានអំពីការផ្លាស់ប្តូរគោលនយោបាយនាំចេញនាំចូលរួមជាមួយ ឱកាសនាំចេញនាំចូលរបស់សហគ្រាសផងដែរ។»

        ក្រសួងឧស្សាហពាណិជ្ជកម្មបានឲ្យដឹងថានឹងជំរុញយ៉ាងខ្លាំងការងារផ្សាយព័ត៌មានស្តីអំពីទីផ្សារនាពេលខាងមុខ។ រីឯ ទីប្រឹក្សាពាណិជ្ជកម្មនៅប្រទេសអឺរ៉ុប និងអាស៊ីមួយចំនួនចាត់ទុកថា៖ សហគ្រាសវៀតណាមគប្បីជ្រៀតចូលទីផ្សារ ប្រកបដោយប្រសិទ្ធភាពមិនសន្ធឹកសន្ទាប់ព្រមទាំងជំរុញយ៉ាងខ្លាំងពាណិជ្ជសញ្ញាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ