សន្និសីទបូកសរុបបណ្ដាមន្ត្រីជាន់ខ្ពស់ ចាប់ផ្តើមអោយសប្ដាហ៍សន្និសិទជាន់ខ្ពស់ APEC 2016

សន្និសីទបូកសរុបបណ្ដាមន្ត្រីជាន់ខ្ពស់ ចាប់ផ្តើមអោយសប្ដាហ៍សន្និសិទជាន់ខ្ពស់ APEC 2016 - ảnh 1
សន្និសីទបូកសរុបបណ្ដាមន្ត្រីជាន់ខ្ពស់ ចាប់ផ្តើមអោយសប្ដាហ៍សន្និសិទជាន់ខ្ពស់ APEC 2016

          (VOV)_ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៤និងទិ១៥វិច្ឆិកា នៅប្រទេសប៉េរូ ​ប្រព្រឹត្ត
ទៅ សន្និសីទបូកសរុប បណ្ដាមន្ត្រីជាន់ខ្ពស់ នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី
-ប៉ាស៊ីហ្វីក (APEC)។នេះជាសកម្មភាពចាប់ផ្តើមអោយបណ្ដា​ព្រឹត្តិការណ៍សំខាន់ៗ ក្នុង
សប្ដាហ៍ជាន់ខ្ពស់ APEC លើកទី២៤ ​ប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី១៤ដល់ថ្ងៃទី២០វិច្ឆិកាឆ្នាំ
 ២០១៦។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក ​Bui Thanh Son បានដឹកនាំគណៈ
ប្រតិភូជាន់ខ្ពស់វៀតណាម ​ចូលរួម​សន្និសីទ​។ ​ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រី លោក 
Bui Thanh Son បានអះអាងថា៖ រួមជាមួយ​ដំណើការធ្វើសមាហរណកម្មអន្តរជាតិកាន់
តែស៊ីជំរៅរបស់ប្រទេសជាតិ វៀត​ណាមនឹងចូលរួម ហើយរួមវិភាគទានកាន់តែច្រើន
ថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការ APEC។ ​ពិភាក្សាជាមួយបណ្ដាសមាជិកក្រុម
ប្រឹក្សាពិគ្រោះយោបល់​សហគ្រាស​ APEC អនុរដ្ឋមន្ត្រី លោក Bui Thanh Son បានវាយ
តំលៃខ្ពស់​ចំពោះ​តួនាទីរបស់សហគ្រាស ក្នុងដំណើការតភ្ជាប់តំបន់ ក៏ដូចជាការគាំទ្រ
ខ្លាំងក្លារបស់ក្រុមប្រឹក្សាចំពោះវៀតណាម ក្នុងកិច្ចការត្រៀមរៀបចំអោយ APEC ២០១៧ ។

          ក៏ក្នុងឱកាសនេះដែរ អនុរដ្ឋមន្ត្រី លោក Bui Thanh Son ក៏អញ្ជើញចូល​រួម​កិច្ច
ប្រជុំក្រុមអាស៊ាន និងជួបសន្ទនាជាមួយប្រធានគណៈប្រតិភូប្រទេសជា​សមាជិកនា
នា និងប្រទេសម្ជាស់ផ្ទះប៉េរូផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ