សន្និសីទបណ្ដាមិត្តរបស់ស៊ីរីបានបើកនៅរដ្ឋធានី Istabul របស់ទួរគី

(VOVworld) – នាថ្ងៃទី ២០ មេសា សន្និសីទបណ្ដាមិត្តរបស់ស៊ីរីបានបើកនៅ រដ្ឋធានី
Istabul របស់ទួរគី ដោយមានការចូលរួមរបស់ប្រទេសចំនួន ១១ ក្នុងនោះ មានអាមេរិក
ប្រទេសអឺរ៉ុប​និងអារ៉ាប់មួយចំនួន។ ថ្លែងមតិក្នុងសម័យប្រជុំលើកនេះ សមាជិកម្នាក់
របស់កំលាំងប្រឆាំងនៅស៊ីរីបានឲ្យដឹងថា៖ សម័យប្រជុំលើកនេះគឺថា របត់សំខាន់ សំដៅបញ្ឈប់វិបត្តិដែលអូសបន្លាយនៅស៊ីរីក្នុងរយៈពេល ២ ឆ្នាំ កន្លង មក។ ខ្លឹមសារ
ស្នូលរបស់សម័យប្រជុំលើកនេះគឺការពិភាក្សាអំពីកិច្ចព្រមព្រៀង ប្រដាប់អាវុធសំរាប់
កំលាំងប្រឆាំងនៅស៊ីរី។ ក្នុងបណ្ដាសម័យប្រជុំនៃសន្និសីទ បណ្ដាមត្តិរបស់ស៊ីរីមុននោះ អាមេរិកបានប្រកាសនឹងផ្តល់ជំនួយឲ្យភាគីប្រឆាំង ស៊ីរី។ រីឯខ្លួនវិញ អង់គ្លេសនិងបារាំង
បានសន្យាជំរុញយ៉ាងខ្លាំងផែនការបប្ធូ ស្រាលបទដាក់ទណ្ឌកម្មអាវុធរបស់សហភាព
អឺរ៉ុប សំដៅជួយឧបត្ថម្ភភាគីប្រឆាំង នៅស៊ីរី។ នាថ្ងៃទី ១៩ មេសា បេសកជនពិសេសរួម
របស់ អ.ស.ប. និងសម្ព័ន្ធ អារ៉ាប់ លោ​ក Lakhdar Brahimi កំពុងខំប្រឹងប្រែងជួបចរចាជាមួយ
ភាគីនានានៅ ស៊ីរី ពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ជាពិសេសរុស្ស៊ី
និង អាមេរិក ដើម្បីស្វែងរកវិធានការសមស្របឲ្យវិប័ត្តនៅស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ