សន្និសីទបណ្ដាមន្ត្រីជាន់ខ្ពស់អាស៊ាន-ឥណ្ឌា ​

សន្និសីទបណ្ដាមន្ត្រីជាន់ខ្ពស់អាស៊ាន-ឥណ្ឌា ​ - ảnh 1
សន្និសីទ បណ្ដាមន្ត្រីជាន់ខ្ពស់ អាស៊ាន -ឥណ្ឌា លើកទី14 បានប្រព្រឹត្តិទៅ នៅទីក្រុងភ្នំពេញ កម្ពុជា (http://project2049.net)

     នាថ្ងៃទី 27 ឧសភា សន្និសីទ បណ្ដាមន្ត្រីជាន់ខ្ពស់ អាស៊ាន -ឥណ្ឌា ​លើក​ទី​14 បាន ប្រព្រឹត្តិទៅ នៅទីក្រុងភ្នំពេញ កម្ពុជា សំដៅវាយតំលៃអំពីបណ្ដាការអភិវឌ្ឍន៍ ដែល
ទ​ទួលបាន ក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរ ​ទន្ទឹម​នឹង​នោះ ​កំណត់ ទឹសដៅសហប្រតិបត្តិការទ្វេភាគីក្នុងអនាគត។ នៅសន្និសីទលើកនេះ ភាគីទាំងពីរ 
បានពិភាក្សា​អំពីការអភិវឌ្ឍន៍ខ្សែរផ្លូវ​គោក តភ្ជាប់ឥណ្ឌា -មីយ៉ាន់ម៉ា -ឡាវ-វៀតណាម -កម្ពុជា និងគំរោងការណ៍បើកទូលាយ ខ្សែរផ្លូវ​គោក ពីឥណ្ឌា -មីយ៉ាន់ម៉ា-ថៃ ទៅឡាវ 
និង កម្ពុជា។ ភាគីទាំងពីរក៏បានវាយតំលៃឡើងវិញនូវ​បណ្ដា​សមទ្ធិផលរបស់ ការ អនុវត្តផែនការ ធ្វើសកម្មភាពដៃគូ អាស៊ាន -ឥណ្ឌា ដើម្បី​សន្តិភាព​​ ការរីកចំរើន  និង  ភាពសម្បូររុងរឿងរួម ដំណាក់កាល( 2010-2015)ដំបន់​​​ពាណិជ្ជកម្មសេរីអាស៊ាន-ឥណ្ឌា  ក៏ដូចជា ផ្លាស់ប្តូរទស្សនះអំពីបណ្ដាបញ្ហានៅក្នុងដំបន់និងអន្តរជាតិ ដែលបានយក
ចិត្តទុកដាក់ដូចគ្នា។  សន្និសីទបណ្ដាមន្ត្រីជាន់ខ្ពស់ អាស៊ាន -ឥណ្ឌា ​លើក​ទី 14 បាន រៀបចំឡើងដើម្បីត្រៀមរៀបចំអោយបណ្ដាសន្និសីទ​នឹង​ប្រព្រឹត្តិ​ទៅ​ ក្នុងរយះ ពេលខាងមុខដូចជា៖ សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន​ លើកទី​ 45 ​ វេទិកាដំបន់
អាស៊ាន (ARF) លើកទី 19 …ជាដើម៕ 

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ