សន្និសីទប្រកាសលទ្ធផលពិនិត្យរបស់ការិយាល័យនយោបាយគណៈលេខា។

សន្និសីទប្រកាសលទ្ធផលពិនិត្យរបស់ការិយាល័យនយោបាយគណៈលេខា។ - ảnh 1
លោក Le Hong Anh សមាជិកការិយាល័យនយោបាយអចិន្ត្រៃយ៍គណៈលេខា


       VOV-នាថ្ងៃទី៩វិច្ឆិកានៅទីក្រុងហូជីមិញការិយាល័យនយោបាយវៀតណាម​
បាន​រៀបចំសន្និសីទប្រកាសលទ្ធផលនៃការទិតៀននិងស្វ័យទិតៀនរបស់​
ការិយាល័យ​នយោបាយគណៈលេខាតាមសេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើក
ទី៤បក្សកុម្មុយនីស្ដវៀតណាម (នីតិកាលទី១១) “បញ្ហាបន្ទាន់មួយចំនួនអំពីការ​
កសាងបក្សនាបច្ចុប្បន្ន” ជា​មួយ​បណ្ដាអតីតមន្ត្រីជាន់ខ្ពស់របស់បក្សនិងរដ្ឋ។
នៅទីនេះ លោក Le Hong Anh សមាជិកការិយាល័យនយោបាយអចិន្ត្រៃយ៍​គណៈ
​លេខាបានអះអាងថា៖ សេចក្តី​សំរេចចិត្តមជ្ឈឹមលើកទី៤នីតិកាលទី១១អំពី​ការ​
កសាងបក្សមានអត្ថន័យដ៏​សែនសំខាន់​ត្រូវបានបក្សទាំងមូលប្រជាជនទាំងមូល​យកចិត្តទុកដាក់ជាពិសេសស្រុះចិត្តគំនិតគាំទ្រ។ ជាមួយមនោសញ្ជេតនានិង​ស្មារតី​ទទួលខុសត្រូវខ្ពស់ចំពោះបក្សនិងបុព្វហេតុ​បដិវត្ត​របស់បក្សនិងប្រជាជន​វៀតណាម បណ្ដាអតីតមន្ត្រីជាន់ខ្ពស់របស់បក្ស​រដ្ឋ​បាន​រួមចំណែកមតិស្មោះ​ត្រង់ជាច្រើនជាមួយ
ការិយាល័យនយោបាយគណៈលេខាមុន​ពេល​ការិយាល័យ​នយោបាយពិនិត្យទៅ
លើការទិតៀននិងស្វ័យទិតៀន។ ការិយាល័យនយោបាយ​គណៈ​លេខា​គោរពប្រមូលផ្ដុំ
រាល់មតិរួមចំណែកនោះសំដៅពង្រីកគុណសម្បត្តិជំនះពុះពារលើកង្វះខាតគុណវិបត្តិ
ដើម្បីដឹកនាំបក្សទាំងមូលប្រជាជនទាំងមូលអនុវត្តភារកិច្ចកសាងនិងការពារមាតុ
ប្រទេសវៀតណាមសង្គមនិយម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ