សន្និសីទប្រចាំឆ្នាំរបស់លេខា​គណៈកម្មាធិការ​បក្ស​នៃ​ខេត្តចំនួន ៤ នៅវៀតណាម និងលេខាគណៈកម្មាធិការ​បក្សខេត្ត Yunnan (ចិន)

(VOVWORLD) - នាព្រឹកថ្ងៃទី ១២ មិថុនា នៅទីក្រុង Kunming ខេត្ត Yunnan ប្រទេសចិន សន្និសីទប្រចាំឆ្នាំលើកទី ៤ បានប្រព្រឹត្តទៅរវាងលេខាគណៈកម្មាធិការបក្សនៃខេត្តចំនួន ៤ របស់វៀតណាមរួមមាន៖ Ha Giang, Lao Cai, Lai Chau និង Dien Bien ជាមួយលេខាគណៈកម្មាធិការបក្សខេត្ត Yunnan ប្រទេសចិន។

នៅក្នុងសន្និសីទនោះ ថ្នាក់ដឹកនាំខេត្តចំនួនបួនរបស់វៀតណាម និងខេត្ត Yunnan បានសង្កត់ធ្ងន់ថា យន្តការសន្និសីទប្រចាំឆ្នាំបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងចិន ក្នុងរយៈពេលកន្លងទៅ ជាពិសេសនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដោយមានទំហំនៃការនាំចូល-នាំចេញសរុបរវាងខេត្តជាប់ព្រំដែនទាំងបួនរបស់វៀតណាមជាមួយខេត្ត Yunnan ក្នុងឆ្នាំ២០២៣ សម្រេចបានប្រហែល ២,៣៤ ពាន់លានដុល្លារអាមេរិក ហើយដោយឡែកខេត្ត Ha Giang សម្រេចបានជាង ២២៧ លានដុល្លារអាមេរិក។ ទស្សនរួមដែលសម្រេចបានក្នុងសន្និសីទប្រចាំឆ្នាំលើកទី ៣ កាលពីឆ្នាំ២០២៣ ត្រូវបានជំរុញការអនុវត្តន៍ ហើយសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ ជំនួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការ និងសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូដោយផ្ទាល់រវាងបណ្តាផ្នែក ថ្នាក់ និងអង្គការសមាគមនៃភាគីទាំងពីរត្រូវបានអនុវត្តន៍យ៉ាងទូលំទូលាយ។

សន្និសីទប្រចាំឆ្នាំរបស់លេខា​គណៈកម្មាធិការ​បក្ស​នៃ​ខេត្តចំនួន ៤ នៅវៀតណាម និងលេខាគណៈកម្មាធិការ​បក្សខេត្ត Yunnan (ចិន) - ảnh 1សន្និសីទប្រចាំឆ្នាំលើកទី៤ រវាងលេខាបក្សនៃខេត្តចំនួន៤ របស់វៀតណាម រួមមាន៖ Ha Giang, Lao Cai, Lai Chau និង Dien Bien ជាមួយលេខាបក្សខេត្ត Yunnan ប្រទេសចិន។ រូបថត៖ vov.vn

ភាគីទាំងពីរបានឯកភាពរក្សានិងជំរុញឲ្យកាន់តែប្រសិទ្ធភាពនូវយន្តការសន្និសីទប្រចាំឆ្នាំរវាងលេខាបក្សខេត្ត និងកិច្ចប្រជុំក្រុមការងារចម្រុះរវាងខេត្តទាំង៥; ពង្រឹងការអនុវត្តសកម្មភាពជួបប្រាស្រ័យមិត្តភាព; ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ; ពន្លឿនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ច្រកទ្វារព្រំដែន និងការតភ្ជាប់ចរាចរណ៍; កិច្ចសហប្រតិបត្តិការគ្រប់គ្រងព្រំដែន ការគ្រប់គ្រងពលកម្មឆ្លងព្រំដែន; ជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ កីឡា និងទេសចរណ៍; បន្តអនុវត្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលកម្មាភិបាល កសិកម្ម រុក្ខាប្រមាញ់ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សុខាភិបាល ការការពារបរិស្ថាន យុត្តិធម៌ និងហិរញ្ញវត្ថ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ