សន្និសីទប្រធានគណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមនៃបណ្ដាខេត្តទីក្រុងឆ្នាំ២០១៥

សន្និសីទប្រធានគណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមនៃបណ្ដាខេត្តទីក្រុងឆ្នាំ២០១៥ - ảnh 1
ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhan

          (VOV)_ថ្លែងមតិនៅក្នុងសន្និសីទដែលបានប្រព្រឹត្តទៅនាថ្ងៃទី៧ កក្កដា នៅ
ទីក្រុងហាណូយ ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម
 លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ទៅលើខ្លឹមសារសំខាន់ៗ ដែល​​រណ
សិរ្យមាតុភូមិវៀតណាម ត្រូវអនុវត្តពីឥឡូវនេះដល់ចុងឆ្នាំ ក្នុងនោះមានការងារសាសនា ជនជាតិ និងផ្លាស់ប្តូរថ្មីចលនា៖ ប្រជាជនទាំងមូលសាមគ្គីភាព ​កសាង
ជីវភាពរស់នៅវប្បធម៌នៅទីប្រជុំជន។ ឯកភាពចំពោះការតម្រង់ទិសដៅ​ផ្លាស់ប្តូរថ្មីចលនា៖ ប្រជាជនទាំងមូលសាមគ្គីភាពកសាងជនបទថ្មី នគរអរិយធម៌ លោក 
Nguyen Thien Nhan បានអះអាង៖ រាល់ខ្លឹមសារស្នូលនៃចលនានេះ​ សមស្រប
ជាមួយបទដ្ឋានទាំង១៩ អំពីការកសាងជនបទថ្មី។ ទន្ទឹមនឹងនោះ ​លោក Nguyen
Thien Nhan ក៏បានស្នើរណសិរ្យមាតុភូមិគ្រប់ជាន់ថ្នាក់​ មានការរួមវិភាគទានក្នុង
ការរៀបចំជីវភាពរស់នៅខាងចប្បធម៌ លើគ្រប់​ជ្រុងជ្រោយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ