សន្និសីទពន្លឿនវិនិយោគនិងសុខុមាលភាពសង្គមតំបន់ពាយព្យវៀត ណាមឆ្នាំ ២០១៣

(VOVworld) – សន្និសីទពន្លឿនវិនិយោគនិងសុខុមាលភាពសង្គមតំបន់ពាយព្យ​
វៀតណាមឆ្នាំ ២០១៣ ដោយប្រធានបទ “ការស្វែងរកនិងផ្សាភ្ជាប់សក្តានុភាព”
បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ៣ មេសា នៅខេត្ត Tuyen Quang (ភាគខាងជើង
វៀតណាម)។ បណ្ដាតំណាងចូលរួមសន្និសីទនេះបានចាត់ទុកថា៖ តំបន់ពាយព្យ វៀតណាមគឺជាតំបន់យុទ្ធសាស្ត្រពិសេសដ៏សែនសំខាន់ក្នុងបុព្វបហេតុកសាងនិង ការពារមាតុប្រទេស។ ដូច្នេះ យើងត្រូវជំរុញការវិនិយោគទៅលើការអភិវឌ្ឍន៍ផលិ
តកម្មពាណិជ្ជកម្ម ធ្វើអាជីវកម្មសក្តានុភាពក្នុងតំបន់ ឲ្យខ្លាំងក្លាថែមទៀត។ ថ្លែង
មតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន លើក
ច្បាស់ភារកិច្ចសំខាន់ ដែលតំបន់ត្រូវអនុវត្តល្អ គឺ៖

“យើងត្រូវអភិវឌ្ឍន៍សេវ៉ាកម្មទេសចរណ៍ ជាពិសេស អេកូទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រក្នុងតំបន់ពាយព្យនិងពង្រីកសេដ្ឋកិច្ចក្នុងតំបន់ព្រំដែន។ ក្រៅពីនោះ យើងត្រូវអភិវឌ្ឍន៍ការធ្វើអាជីវកម្មផលិតកម្មផលរ៉ែ កសិផល រុក្ខផល ដោយឈរ លើស្មារតីការពារបរិស្ថាន និង វិនិយោគអភិវឌ្ឍន៍ហេត្ថរចណាសម្ព័ន្ធគមនាគមន៍
។ល។យើងក៏ត្រូវលើកកំពស់ប្រសិទ្ធភាពនៃការងារសុខុមាលភាពសង្គមផងដែរ។

សន្និសីទពន្លឿនវិនិយោគនិងសុខុមាលភាពសង្គមតំបន់ពាយព្យវៀត ណាមឆ្នាំ ២០១៣  - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចូលរួមសន្និសីទលើកនេះ។
(Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ