សន្និសីទមន្ត្រីជាន់ខ្ពស់ APEC លើកទី៣បានប្រារព្ធឡើង

សន្និសីទមន្ត្រីជាន់ខ្ពស់ APEC លើកទី៣បានប្រារព្ធឡើង - ảnh 1
សន្និសីទមន្ត្រីជាន់ខ្ពស់ APEC លើកទី៣បានប្រារព្ធឡើង (nguyentandung.org)

        Vovworld-នាថ្ងៃទី២០សីហា សន្និសីទមន្ត្រីជាន់ខ្ពស់លើកទី៣អង្គការ​សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០១៤បានប្រារព្ធ​ឡើង​
នៅរដ្ឋធានីប៉េកាំង-ចិន។ ចូលរួមនិងថ្លែងមតិនៅពិធីនេះ សមាជិករដ្ឋាភិបាល​ចិន​
លោក Yang Jiechi បានលើកច្បាស់ថា នេះជាសន្និសីទមន្ត្រីជាន់ខ្ពស់លើកចុង​ក្រោយមុនពេលប្រព្រឹត្តទៅសន្និសីទជាន់ខ្ពស់ APEC នាខែវិច្ឆិកាខាងមុខ កត់​សម្គាល់កិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០១៤ឈានទៅដំណាក់កាលចុងក្រោយ។
លោក Yang Jiechi បានឲ្យដឹងថា បណ្ដាសមាជិក APEC បានសំរេចចិត្តចាប់​ផ្ដើមនិងជំរុញដំណើរការបង្កើតមណ្ឌលពាណិជ្ជកម្មសេរី (FTA) អាស៊ី-ប៉ាស៊ីហ្វិក កំណត់ដំណើរការជំរុញអនុវត្ត FTA ដំបន់ បង្កើតយន្តការផ្លាស់ប្តូរព័ត៌មាន បង្កើន​​ការកសាងសមត្ថភាពចរចារ។ បណ្ដាសមាជិក APEC បានពិភាគ្សាអំពី​ទំនាក់ទំនងរវាងការច្នៃប្រឌិតកំណែទម្រង់និងកំណើនជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ