សន្និសីទរដ្ឋមន្ត្រីការបរទេស NATO នាំចេញសេចក្តីសម្រេចសំខាន់ជាច្រើន


សន្និសីទរដ្ឋមន្ត្រីការបរទេស NATO នាំចេញសេចក្តីសម្រេចសំខាន់ជាច្រើន - ảnh 1
សន្និសីទរដ្ឋមន្ត្រីការបរទេស NATO នាំចេញសេចក្តីសម្រេចសំខាន់ជាច្រើន (Image: VNA)

(VOVworld) – នៅកិច្ចប្រជុំនាថ្ងៃទី ២ ធ្នូ នៅទីក្រុង Brussels បែលស្ស៊ីក រដ្ឋមន្ត្រីការ បរទសប្រទេសជាសមាជិកនៃអង្គការអនុសញ្ញាអាត្លងទិកខាងជើង (NATO) ចំនួន ២៨ បានឯកភាពអំពីការបង្កើតកំលាំងប្រតិកម្មលឿនជាបណ្តោះអាសន្នដើម្បីការពារតំបន់ ដែនដីរបស់បណ្ដាសម្ព័ន្ធមិត្តក្នុងករណីត្រូវបានគំរាមកំហែង។ ថ្លែងមតិនៅសន្និសីទ
កាសែតនៅទីក្រុង Brussels អគ្គលេខាធិការ  NATO លោក Jens Stoltenberg បានឲ្យ
ដឹងថា៖ កំលាំងនេះនឹងត្រូវបានបង្កើតនាដើមឆ្នាំ ២០១៥ ដោយមានកងទ័ពមកពី
អាល្លឺម៉ង់ ន័រវែស និងហូឡង់។ ក្រៅពីនោះ បណ្ដារដ្ឋមន្ត្រីការបរទេសរបស់ NATO ក៏បានប្រកាសនូវការគាំទ្រអ៊ុយក្រែនក្នុងកាលៈទេសៈ រដ្ឋាភិបាលថ្មីរបស់ប្រទេសនេះ កំពុងដំណើរការកំណែងទម្រង់ជាសារវន្ត។ មូលនិធិពិសេសនិងគំរោងការណ៍ទាក់ទិន់ ដល់ការបញ្ជការត្រួតពិនិត្យព័ត៌មាន ។ល។ ត្រូវបានអនុវត្ត។ លោក Stoltenberg បាន
ចាត់ទុកថា៖ មូលនិធិពោលខាងលើគឺជាសញ្ញាជាកស្តេងរបស់ NATO ក្នុងការផ្តល់ ជំនួយសំរាប់កំលាំងការពារជាតិអ៊ុយក្រែនក្លាយទៅជាទំនើបនិងប្រសិទ្ធភាពថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ