សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាននិងចិនអនុម័តលើសេចក្តីព្រាងក្របខ័ណ្ឌ COC

(VOVWORLD) -រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ាននិងចិននាថ្ងៃទី៦សីហា បានអនុម័ត លើសេចក្តីព្រាងក្របខ័ណ្ឌនៃក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយចិន (អាស៊ាន+១)ក្នុង ក្របខ័ណ្ឌនៃសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥០ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។ 

បន្ទាប់ពីបានអនុម័តនោះ ឯកសារនេះនឹងបានដាក់ជូនថ្នាក់ ដឹកនាំនៅក្នុងសន្និសីទជាន់ខ្ពស់ដែលនឹងបានប្រព្រឹត្តទៅនាខែវិច្ឆិកាខាងមុខ។ ការអនុម័ត លើសេចក្តីព្រាងនេះនឹងរួមចំណែករក្សាសន្តិភាពនិងស្ថិរភាពក្នុង តំបន់។ ឧប នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានស្នើឲ្យអាស៊ាន ជម្រុញការផ្លាស់ប្តូរមតិជាមួយចិន ដើម្បីចាប់ផ្តើម កិច្ចចរចារជាក់ស្តែងស្តីពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត ឲ្យមានសុពលភាពនិងមានការចាប់បង្ខំអំពីច្បាប់។

        ក្នុងកិច្ចប្រជុំនាថ្ងៃទី៦សីហា ភាគីទាំងពីរក៏បានអនុម័តលើអនុស្សារណៈ យោគយល់គ្នា ស្តីពីការបង្កើតមជ្ឈមណ្ឌលអាស៊ាន -ចិន សំដៅវាយតម្លៃនូវ របាយការណ៍ ស្តីពីការអនុវត្តផែនការសកម្មភាពជាមួយដៃគូសន្ទនានានា៕

សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាននិងចិនអនុម័តលើសេចក្តីព្រាងក្របខ័ណ្ឌ COC - ảnh 1

សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាននិងចិនអនុម័តលើសេចក្តីព្រាងក្របខ័ណ្ឌ COC

ប្រតិកម្មទៅវិញ

ផ្សេងៗ