សន្និសីទ​លើក​តម្កើង​ជន​មានគុណូបការៈ​​ចំពោះ​បដិវត្តន៍​នៅ​ទូទាំង​ប្រទេស​ឆ្នាំ​២០២៤​

(VOVWORLD) -  នាព្រឹកថ្ងៃទី ២៣ ខែកក្កដា នៅរដ្ឋធានីហាណូយ គណៈប្រតិភូចំនួន ៣៥០នាក់ បានចូលរួមសន្និសីទលើកតម្កើងជនមានគុណូបការៈចំពោះបដិវត្តន៍នៅទូទាំងប្រទេសឆ្នាំ២០២៤ និងពិធីដាក់ឲ្យដំណើរការនូវធនាគារហ្សែនដែលផ្ទុក ADN របស់យុទ្ធជនពលី និងញាតិមិត្តយុទ្ធជនពលី ដែលមិនទាន់កំណត់អត្តសញ្ញាណ។
សន្និសីទ​លើក​តម្កើង​ជន​មានគុណូបការៈ​​ចំពោះ​បដិវត្តន៍​នៅ​ទូទាំង​ប្រទេស​ឆ្នាំ​២០២៤​    - ảnh 1នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជួបសំណេះសំណាលជាមួយវិរីអ្នកម្តាយវៀតណាម ចូលរួមសន្និសីទលើកតម្កើងជនមានគុណូបការៈចំពោះបដិវត្តន៍ជាតិឆ្នាំ ២០២៣។ រូបថត៖ Nhat Bac/VGP

នេះ ជាសកម្មភាពស្នូលក្នុងចំណោមសកម្មភាពរំលឹកខួបលើកទី ៧៧ឆ្នាំ ទិវាយុទ្ធជនពិការ យុទ្ធជនពលី(២៧ កក្កដា ១៩៤៧-២៧ កក្កដា ២០២៤)។ គណៈប្រតិភូចូលរួមសន្និសីទសុទ្ធតែជាអ្នកមានគុណូបការៈចំពោះបដិវត្តន៍នៅក្នុងសម័យកាលនានា; កម្មាភិបាលបដិវត្តន៍ជើងចាស់; កម្មាភិបាលមុនកុបកម្ម សកម្មជនបដិវត្តន៍ អ្នកតស៊ូប្រយុទ្ធ ការពារមាតុប្រទេស បំពេញបេសកកម្មអន្តរជាតិដែលត្រូវខ្មាំងសត្រូវចាប់ដាក់គុក; តំណាងញាតិមិត្តយុទ្ធជនពលីដែលមានការរួមវិភាគទានជាច្រើនក្នុងបុព្វហេតុបដិវត្តន៍ ចូលរួមការតស៊ូប្រយុទ្ធ ការពារនិងកសាងមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ