សន្និសីទស្តីពីការអនុវត្តកម្មវិធីយុទ្ឋសាស្រ្តជាតិទប់ទល់នឹងគ្រោះធម្មជាតិ

                   

សន្និសីទស្តីពីការអនុវត្តកម្មវិធីយុទ្ឋសាស្រ្តជាតិទប់ទល់នឹងគ្រោះធម្មជាតិ - ảnh 1
រូបថត​VNA

Vovworld- សន្និសីទស្តីពីការអនុវត្តកម្មវិធីយុទ្ឋសាស្រ្តជាតិទប់ទល់នឹងគ្រោះធម្មជាតិ
ដល់ឆ្នាំ២០២០ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ(វៀតណាម)នាព្រឹកថ្ងៃទី២៥
មិថុនា។លោក Nguyen Xuan Dieu អនុប្រធានអគ្គនាយកដ្ឋានធារាសាស្រ្តនៃក្រសួង
កសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមអោយដឹងថា៖តាមរយះសន្និសីទនេះបណ្តា
អង្គភាពពិគ្រោះយោបល់នឹងបូកសរុបការរួមមតិដើម្បីកែសម្រួលក្របខ័ណ្ឌនៃកម្មវិធី
យុទ្ឋសាស្រ្តជាតិស្តីពីការ ទប់ទល់ធូស្រាលនឹងគ្រោះធម្មជាតិដល់ឆ្នាំ២០២០។លោក
ចែករំលែកថា៖“ ប្រការដែលយើងឯកភាពបានគឺកសាងបទដ្ឋានវាយតំលៃក្នុងការកម្មវិធី
យុទ្ឋសាស្រ្តជាតិទប់ទល់ ធូស្រាលនឹងគ្រោះធម្មជាតិ ។​ឈរលើ បទដ្ឋាននេះដំបន់និង
ក្រសួងនានាអាចចូលរួមក្នុង កម្មវិធីយុទ្ឋសាស្រ្តជាតិនេះ“។
កម្មវិធីយុទ្ឋសាស្រ្តជាតិ ទប់ទល់ធូស្រាលនឹងគ្រោះធម្មជាតិដល់ឆ្នាំ២០២០ជាសកម្មភាព
១ចំណុះកំរោងការណ៍ស្តីពីការបង្កើនគ្រប់គ្រងហានិភ័យដោយធនាគារពិភបលោកផ្តល់
ជំនួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ