សន្និសីទស្តីពីរយៈពេល ៤០ឆ្នាំនៃការផ្លាស់ប្តូរថ្មីនិងចក្ខុវិស័យឆ្នាំ ២០៤៥

(VOVWORLD) - នាព្រឹកថ្ងៃទី ២១ មីនា នៅទីក្រុងហាណូយ បណ្ឌិត្យសភានយោបាយជាតិ ហូជីមិញ និងស្ថានទូតអូស្ត្រាលីប្រចាំនៅវៀត ណាមបានរៀបចំជំនួបពិភាក្សា “វៀតណាម៖ រយៈពេល ៤០ឆ្នាំ នៃការផ្លាស់ប្តូរថ្មី និងចក្ខុវិស័យឆ្នាំ ២០៤៥”។ 
សន្និសីទស្តីពីរយៈពេល ៤០ឆ្នាំនៃការផ្លាស់ប្តូរថ្មីនិងចក្ខុវិស័យឆ្នាំ ២០៤៥ - ảnh 1ទិដ្ឋភាពនៃពីធីពិភាគ្សាតុមូល “វៀតណាម៖ ៤០ឆ្នាំ នៃការផ្លាស់ប្តូរថ្មី និងចក្ខុវិស័យឆ្នាំ ២០៤៥” (រូបថត៖ VOV)

សិក្ខាសាលាគឺជាផ្នែកមួយដ៏សំខាន់នៃការសិក្សា សម្រាប់បម្រើឱ្យការពិនិត្យឡើងវិញនូវរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី របស់វៀតណាម គាំទ្រដោយមជ្ឈមណ្ឌលវៀតណាម - អូស្ត្រាលី ដើម្បីវិភាគ និងផ្តល់អនុសាសន៍គោលនយោបាយអំពីបញ្ហាអភិវឌ្ឍន៍សំខាន់ៗរបស់ប្រទេសជាតិ រួមចំណែកដល់ការអភិវឌ្ឍជាក់ស្តែងរបស់វៀតណាម។ លោកបណ្ឌិត Dao Ngoc Bau បណ្ឌិត្យ សភានយោបាយជាតិហូជីមិញបានឲ្យដឹងថា៖ “មានបញ្ហាមូលដ្ឋានចំនួន៣ ដែលជាឱកាសដ៏ធំសម្រាប់វៀតណាម។ នោះគឺជាការយល់ដឹងថ្មីនៃឧស្សាហូបនីយកម្ម ទំនើបកម្ម និងគំរូនៃកំណើន និងការអភិវឌ្ឍនៃសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម។ ឱកាសទីពីរគឺជួយវៀតណាមបង្កើតឧស្សាហកម្មតភ្ជាប់ និងបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ទីបី វៀតណាមក៏អាចទាញយកផលប្រយោជន៍ពីគុណសម្បត្តិភូមិសាស្ត្ររបស់ខ្លួន វៀត ណាមអាចបង្កើតជាប្រទេសតភ្ជាប់ជាមួយបណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសអាស៊ីបូព៌ា”។

លទ្ធផលស្រាវជ្រាវបានរួមចំណែក ដល់ការបង្កើតសេចក្តីព្រាងរបាយការណ៍សង្ខេប រយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី និងសេចក្តីព្រាងឯកសារដាក់ ជូនមហាសន្និបាតជាតិលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ