សន្និសីទសារព័ត៌មានរដ្ឋាភិបាល៖ សហគ្រាសត្រូវផ្តល់អាទិភាពដល់ប្រភពធនធានទាំងអស់ ដើម្បីអនុវត្តន៍ការសន្យាអំពីឥណទេយ្យប័ណ្ណ
(VOVWORLD) - ក្រុមការងារកំពុងធ្វើការជាមួយទីក្រុងចំណុះមជ្ឈឹម ខេត្ត ក្រុងមួយចំនួន ដែលមានគម្រោងអចលនទ្រព្យ ដើម្បីណែនាំដោះស្រាយ ជួយសហគ្រាសជំនះពុះពារលើការលំបាក ព្រមទាំងជួបធ្វើការជាមួយសហគ្រាសនានា ដើម្បីយល់ដឹងព័ត៌មានយ៉ាងពេញលេញ លើកដំណោះស្រាយជំរុញសកម្មភាពទីផ្សារអចលនទ្រព្យអភិវឌ្ឍន៍ប្រដោយស្ថិរភាព និងស្អាតស្អំ។
សន្និសីទសារព័ត៌មានរដ្ឋាភិបាល |
នារសៀលថ្ងៃទី ១ ខែធ្នូ ក្នុងសន្និសីទសាររដ្ឋាភិបាលជាប្រចាំនៅទីក្រុងហាណូយ តំណាងក្រសួង ស្ថាប័ននានាបានជូនដំណឹងអំពីសកម្មភាព និងលទ្ធផលការងាររបស់ក្រុមការងាររបស់លោកនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យលើការលំបាក បញ្ហាជំពាក់ជំពិនចំពោះទីផ្សារអចលនទ្រព្យ គម្រោងអចលនទ្រព្យ ដំណោះស្រាយ ដើម្បីធ្វើឱ្យទីផ្សារឥណទេយ្យប័ណ្ណសហគ្រាសមានស្ថិរភាព និងស្អាតស្អំ។ ក្រុមការងារកំពុងធ្វើការជាមួយទីក្រុងចំណុះមជ្ឈឹម ខេត្ត ក្រុងមួយចំនួន ដែលមានគម្រោងអចលនទ្រព្យ ដើម្បីណែនាំដោះស្រាយ ជួយសហគ្រាសជំនះពុះពារលើការលំបាក ព្រមទាំងជួបធ្វើការជាមួយសហគ្រាសនានា ដើម្បីយល់ដឹងព័ត៌មានយ៉ាងពេញលេញ លើកដំណោះស្រាយជំរុញសកម្មភាពទីផ្សារអចលនទ្រព្យអភិវឌ្ឍន៍ប្រដោយស្ថិរភាព និងស្អាតស្អំ។ ទាក់ទងនឹងដំណោះស្រាយស្ថិរភាព និងអភិវឌ្ឍន៍ទីផ្សារឥណទេយ្យប័ណ្ណសហគ្រាស ក្នុងនោះ ផ្ដោតសំខាន់លើការធានាសិទ្ធិ និងផលប្រយោជន៍វិនិយោគិននោះ តំណាងក្រសួងហិរញ្ញវត្ថុបានមានប្រសាសន៍ថា រដ្ឋាភិបាលបានចេញសេចក្ដីសម្រេចចិត្តបង្កើនតម្លាភាពទីផ្សារ ដោះស្រាយបញ្ហាប្រឈម ក៏ដូចជាការពារសិទ្ធិ និងផលប្រយោជន៍របស់វិនិយោគិនផងដែរ៕