សន្និសីទសហប្រតិបតិ្តការរវាងបណ្ដាតំបន់វៀតណាម-បារាំងអនុម័តលើសេចក្ដី ថ្លែងការណ៍រួម

សន្និសីទសហប្រតិបតិ្តការរវាងបណ្ដាតំបន់វៀតណាម-បារាំងអនុម័តលើសេចក្ដី ថ្លែងការណ៍រួម - ảnh 1
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីអំពីការបង្កើតបរិយាកាសបារាំងនៅមហាវិទ្យាល័យ Can Tho (រូបថត៖tuoitre.vn)

(VOVworld) – នាថ្ងៃទី១៦ កញ្ញា សន្និសីទសហប្រតិបតិ្តការរវាងបណ្ដាតំបន់
វៀតណាម-បារាំងលើកទី១០នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម បានបិទ
បញ្ចប់ដោយអនុម័តលើសេចក្ដីថ្លែងការណ៍រួមនិងចុះហត្ថលេខាលើអនុស្សណៈ
យោគយល់សហប្រតិបតិ្តការចំនួន៥។ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម
លោក Jean Noel Poirier បានវាយតំលៃខ្ពស់ចំពោះការផ្សាភ្ជាប់សន្និសីទលើក នេះ
ជាមួយព្រឹត្តិការណ៍វប្បធម៌ សិល្បៈដូចជាកម្មវិធីជួបប្រាស្រ័យសិល្បៈវៀតណាម-
បារាំង ពិព័រណ៍សៀវភៅ កម្មវិធីជួបប្រាស្រ័យចំណីអាហារវៀតណាម-បារាំងជា
ដើម។លោកមានគោលបំណងថា ក្រោយពីសន្និសីទលើកនេះ ការវិនិ យោគរបស់
បារាំងចូលក្នុងខេត្តក្រុងនៅវៀតណាមនឹងកាន់តែច្រើនឡើងពីមួយថ្ងៃទៅ មួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ