សន្និសីទអន្តរជាតិស្តីពីការបង្កាប្រឆាំងជំងឺ AIDS ព្រមានថា៖ ស្នាដៃអាចត្រូវបានបំផ្លាញចោល


សន្និសីទអន្តរជាតិស្តីពីការបង្កាប្រឆាំងជំងឺ AIDS ព្រមានថា៖ ស្នាដៃអាចត្រូវបានបំផ្លាញចោល - ảnh 1
សន្និសីទអន្តរជាតិស្តីពីការបង្កាប្រឆាំងជំងឺ AIDS ព្រមានថា៖ ស្នាដៃអាចត្រូវបានបំផ្លាញចោល (Image: VNA)

(VOVworld) – សន្និសីទអន្តរជាតិស្តីពីការបង្កាប្រឆាំងជំងឺ AIDS លើកទី ២១
ដែលបានបើកនាថ្ងៃទី ១៨ កក្កដា នៅទីក្រុង Durban អាហ្វ្រិកខាងត្បូង​ បាន
ព្រមានថា៖ ស្នាដៃរបស់ពិភពលោកក្នុងការបង្កាប្រឆាំងជំងឺ AIDS កំពុងត្រូវ
បានគំរាមកំហែង។ ថ្លែងមតិនៅសន្និសីទលើកនេះ នាយកគ្រប់គ្រងស្ថាប័ន
បង្កា ប្រឆាំងនឹង AIDS របស់ អ.ស.ប. (UNAIDS) លោក  Michel Sidibe
បានឲ្យដឹងថា៖ គោលដៅលុបចោលទាំងស្រុងជំងឺ AIDS  នាឆ្នាំ ២០៣០ ដែល
 អ.ស.ប. បានដាក់ចេញ អាចមិនទទួលបានឡើយ ដោយសារ ប្រភពហិរញ្ញវត្ថុ
ពីប្រទេស ធ្វើហិរញ្ញប្បទានត្រូវបានកាត់បន្ថយជាលើកដំបូង។ លោកបាន
សម្តែងការព្រួយបារម្មអំពី គ្រោះ​អាសន្នជំងឺ AIDS ផ្ទុះឡើងវិញ ប្រសិនបើ
 ខ្វះប្រភពជំនួយធំៗ។ ក្នុងពេលនោះ ប្រធានសមាគម AIDS ពិភលោក
លោក  Chris Beyrer បានចាត់ទុក ថា៖ ប្រសិនបើ ប្រទេសនានាមិននាំ
ចេញការជ្រើសរើសដ៏ត្រឹមត្រូវទេ នោះគឺ ស្នាដៃ ទាំងអស់ក្នុងការបង្កា
ប្រឆាំងនឹង AIDS អាចត្រូវបានបំផ្លាញចោល៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ