ស្នើឲ្យបើកគ្រប់សកម្មភាពទេសចរណ៍អន្តរជាតិចាប់ពីថ្ងៃទី៣១ ខែមីនា

(VOVWORLD) - ក្នុងសំណើដាក់ជូននាយករដ្ឋមន្ត្រីស្តីពីដំណើរការបើកទ្វារសកម្មភាពទេសចរណ៍អន្តរជាតិ-ធានាសុវត្ថិភាពនិងប្រសិទ្ធភាពនោះ នាពេលថ្មីៗនេះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានស្នើឱ្យបើកទាំងស្រុងនូវសកម្មភាពទេសចរណ៍អន្តរ ជាតិ ស្វាគមន៍ភ្ញៀវទេសចរណ៍បរទេសមកវៀតណាម និងនាំភ្ញៀវទេសចរណ៍ទៅក្រៅប្រទេស តាមច្រកទ្វារអន្តរជាតិទាំងអស់ ចាប់ពីថ្ងៃទី៣១ ខែមីនា។

យោងតាមក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នេះជាពេលវេលាដ៏សមស្របក្នុងការបើកទ្វារទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ព្រោះថា ត្រឹមខែមីនា វៀតណាមនឹងបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៣ ដូស ដោយធានាភាពស៊ាំក្នុងសហគមន៍។ ហើយនេះក៏ជាពេលវេលាសម្រាប់ក្រសួងនិងសាខាពាក់ព័ន្ធក្នុងការកែសម្រួលបទប្បញ្ញត្តិបង្ការជំងឺរាតត្បាត អាជីវកម្មទេសចរណ៍ក៏មានពេលវេលាដើម្បីបង្ហើយនិងអនុវត្តន៍ផែនការផ្សព្វផ្សាយនិងការតភ្ជាប់ទីផ្សារ ដើម្បីរៀបចំទទួលភ្ញៀវទេសចរណ៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ