ស៊ែប៊ី និងតំបន់កូសូវ៉ូ ធ្វើការពិភាក្សាតាមរយៈប្រព័ន្ធវីដេអូ ក្រោមការដឹកនាំរបស់ EU
(VOVWORLD) - មេដឹកនាំស៊ែប៊ី និងទឹកដីកូសូវ៉ូ នាថ្ងៃទី ១២ ខែកក្កដា បានធ្វើការចរចា តាមរយៈប្រព័ន្ធវីដេអូ ក្រោមការដឹកនាំរបស់ EU ក្នុងបរិបទ ដែលភាគីទាំងពីរ កំពុងស្វែងរកដំណោះស្រាយបញ្ហាទឹកដីដ៏ចម្រូងចម្រាសបំផុតនៅអឺរ៉ុប។
ប្រធានាធិបតីបារាំងចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតីស៊ែប៊ី (ប្រភព៖ EPA) |
តំណាងជាន់ខ្ពស់ EU ទទួលបន្ទុក គោលនយោបាយសន្តិសុខ និងកិច្ច ការបរទេស លោក Josep Borrell បានអំពាវនាវឱ្យភាគីទាំងពីរបង្ហាញ ពី “ភាពក្លាហាននយោបាយ” ដើម្បីស្វែងរកដំណោះស្រាយ ព្រមទាំងចាត់ទុកថា ការខ្វះខាតដំណោះស្រាយនឹង ជាកំហិតដល់ការរីកចម្រើនសេដ្ឋកិច្ច ហើយអាចបង្កើតគ្រោះអាសន្ន អស្ថិរភាព។ ក្រៅពី តំណាង EU ចំនួន ២ រូបចូលរួមការចរចា តាមរយៈប្រព័ន្ធវីដេអូនេះ ក៏មានការមានវត្តមានរបស់ប្រមុខរដ្ឋអំណាច កូសូវ៉ូ លោក Avdullah Hoti និងប្រធានាធិបតីស៊ែប៊ីលោក Aleksandar Vucic ផងដែរ៕