សប្ដាហ៍ពិព័រណ៍គំនូររូបថត “វៀតណាម- សម្រស់គ្មានទីបញ្ចប់”

សប្ដាហ៍ពិព័រណ៍គំនូររូបថត “វៀតណាម- សម្រស់គ្មានទីបញ្ចប់” - ảnh 1
ឯកអគ្គរដ្ឋទូតលោក Dang Minh Khoi និងភ្ញៀវទស្សនាពិព័រណ៍

(VOVworld) - នារសៀលថ្ងៃទី១០ មករា នៅរដ្ឋធានីប៉េកាំងប្រទេសចិន បានប្រារព្ធ
ពិព័រណ៍គំនូររូបថតក្រោមប្រធានបទ “វៀតណាម-សម្រស់គ្មានទី បញ្ចប់”។នេះជា
សកម្មភាពដែលត្រូវបានរៀបចំឡើងដោយស្ថានទូតវៀតណាម ប្រចាំនៅចិនសហ
ការជាមួយក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមនិង ក្រសួងវប្បធម៌ចិន។

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិនលោក Dang Minh Khoi
បានសង្កត់ធ្ងន់ថា នាពេលកន្លងទៅ ប្រទេសទាំងពីរវៀតណាមនិងចិនបានសហ
ការរៀបចំសកម្មភាពជួបប្រាស្រ័យវប្បធម៌ សិល្បៈ អប់រំ និងកីឡាជាច្រើន។កិច្ច
សហប្រតិបតិ្តការវប្បធម៌និងការជួបប្រាស្រ័យប្រជាជនកាន់តែត្រូវបានលើក
កំពស់ រួមចំណែកបង្កើនចំណងមិត្តភាពនិងការយល់ដឹងគ្នាទៅវិញទៅមករវាង
ប្រជាជននៃប្រទេសទាំងពីរ បង្កើតគ្រិះស្ថានដ៏រឹងមាំសំរាប់ទំនាក់ទំនងទ្វេភាគី។
លោកឯកអគ្គរដ្ឋទូតមានគោលបំណងថា តាមរយៈស្នាដៃដែលត្រូវបានតាំង
បង្ហាញនៅពិព័រណ៍នេះ ទស្សនិកជនចិននិងនៅប្រទេសនានាលើពិភពលោក
នឹងយល់បន្ថែមអំពីទឹកដី មនុស្សវៀតណាម ជាប្រទេសមួយដ៏ស្អាតអស្ចារ្យ
រួសរាយ រាក់ទាក់និងស្នេហារសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ