សប្ដាហ៍វប្បធម៍កម្ពុជាលើកទី៤នៅវៀតណាមបានប្រារព្ធឡើងនៅក្រុងហាណូយ។
MANH CUONG -  
VOV-នាយប់ថ្ងៃទី២៦តុលានៅក្រុងហាណូយបានប្រព្រឹត្តទៅពិធីប្រារព្ធសប្ដាហ៍
វប្បធម៍កម្ពុជានៅវៀតណាមលើកទី៤។ សប្ដាហ៍វប្បធម៍កម្ពុជាបានរៀបចំនៅវៀត
ណាមលើកនេះគឺអនុលោមតាមកិច្ចព្រមព្រៀងផែនការសហប្រតិបត្តិការស្ដីពីវប្ប
ធម៍និងសិល្បៈរវាងក្រសួងវប្បធម៍និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជានិង
ក្រសួងវប្បធម៍កីឡានិងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាមពីឆ្នាំ
២០១២-២០១៧ជាពិសេសឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍លើកទី៤៥នៃទំនាក់ទំនង
ការទូតរវាងប្រទេសទាំងពីរ។ថ្លែងមតិបើកសប្ដាហ៍វប្បធម៍កម្ពុជានៅវៀតណាមឆ្នាំ
២០១២ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាម Huynh Vinh Ai
បានឲ្យដឹងថា៖
“ក្នុងក្របខ័ណ្ឌសប្ដាហ៍វប្បធម៍កម្ពុជាលើកនេះដែលបានរៀបចំនៅរដ្ឋធានី
ហាណូយនិងខេត្ត Tra Vinh បណ្ដាសិល្បករសិល្បការិនីនៃក្រុមសិល្បៈជាតិ
កម្ពុជានឹងឧទ្ទេសនាមចំពោះទស្សនិកជនវៀតណាមកំសាន្តនូវរូបភាពសិល្បៈ
វិសេសវិសាលរបស់ប្រទេសកម្ពុជា។ ខ្ញុំជឿជាក់ថា ព្រឹត្តិការណ៍វប្បធម៍ពោពេញ
ទៅដោយអត្ថន័យនេះនឹងជាឱកាសដើម្បីប្រជាជនវៀតណាមយល់ដឹងបន្ថែម
ទៀតអំពីប្រទេសមនុស្សកម្ពុជារួមចំណែកនាំទំនាក់ទំនងមិត្តភាពជិតខាងយ៉ាង
ល្អប្រសើរនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរឡើងកំពស់ថ្មី។”
រំភើបចិត្តចំពោះការស្វាគមគាំទ្ររបស់ទស្សនិកជនវៀតណាមនិងកម្ពុជានៅក្រុងហាណូយ សែមឆវីសិល្បការិនីនៃក្រុមសិល្បៈជាតិកម្ពុជាបានឲ្យដឹងថា៖
“ក្នុងឆ្នាំនេះយើងខ្ញុំសប្បាយរីករាយពីព្រោះប្រជាពលរដ្ឋទាំងប្រជាជនខ្មែរនៅវៀតណាមនិងប្រជាជនវៀតណាមបានមកលើកទឹកចិត្តនិងគាំទ្រច្រើនមែនទែន។ យើងមកទីនេះគឺដើម្បីអប់អរឆ្នាំមិត្តភាពវៀតណាម-កម្ពុជា២០១២នៅទីនេះ។ សូមថ្លែងអំណរគុណដល់បងប្អូនទស្សនិកជនទាំងអស់ដែលបានចូលរួមលើកទឹកចិត្តឲ្យពូកខ្ញុំ។នេះជាលើកទីមួយដែលពួកខ្ញុំបានមកសម្ដែងនៅក្រុងហាណូយដូច្នេះយើងខ្ញុំសប្បាយចិត្តខ្លាំងណាស់៕”
MANH CUONG