សប្ដាហ៍វប្បធម៌ទេសចរណ៍ Dong Thap ទទួលបានភ្ញៀវទេសចរចំនួន៦សែននាក់
(VOVWORLD) - បណ្ដាសកម្មភាពស្នូលៗនៅសប្ដាហ៍វប្បធម៌ទេសចរណ៍ Dong Thap ឆ្នាំ ២០១៩ រួមមានការឧទ្ទេសនាមផលិតផលកសិកម្មប្រកបដោយសុវត្ថិភាពនិង ផលិតផលរបរប្រពៃណីរបស់ខេត្ត កិច្ចសន្ទនាស្ដីពីទេសចរណ៍កសិកម្ម ការ ឧទ្ទេសនាមរូបភាពនិងផលិតផលទេសចរណ៍ ម្ហូបអាហារដ៏វិសេសវិសាលនៃខេត្ត Dong Thap និងខេត្តក្រុងជុំវិញនានា។
នាយប់ថ្ងៃទី១៤ ខែកក្កដា នៅទីក្រុង Cao Lanh គណៈកម្មាធិការប្រជាជន ខេត្ត Dong Thap បានរៀបចំពិធីបិទបញ្ចប់សប្ដាហ៍វប្បធម៌ ទេសចរណ៍ Dong Thap ឆ្នាំ២០១៩។ ក្រោយរយៈពេល៥ថ្ងៃប្រព្រឹត្តទៅ ព្រឹត្តិការណ៍នេះទទួលបានភ្ញៀវទេសចរ ចំនួន៦សែននាក់ កើន៥០%បើធៀបនឹងឆ្នាំទៅមិញ។
បណ្ដាសកម្មភាពស្នូលៗនៅសប្ដាហ៍វប្បធម៌ទេសចរណ៍ Dong Thap ឆ្នាំ ២០១៩ រួមមានការឧទ្ទេសនាមផលិតផលកសិកម្មប្រកបដោយសុវត្ថិភាពនិង ផលិតផលរបរប្រពៃណីរបស់ខេត្ត កិច្ចសន្ទនាស្ដីពីទេសចរណ៍កសិកម្ម ការ ឧទ្ទេសនាមរូបភាពនិងផលិតផលទេសចរណ៍ ម្ហូបអាហារដ៏វិសេសវិសាលនៃខេត្ត Dong Thap និងខេត្តក្រុងជុំវិញនានា។ ជាពិសេសគឺក្នុងព្រឹត្តិការណ៍ឆ្នាំនេះ ខេត្ត Dong Thap បានគួបផ្សំជាមួយខេត្ត Quang Nam ដើម្បីរៀបចំលំហរវប្បធម៌ ទេសចរណ៍ Cao Lanh – Hoi An៕