សប្តាហ៍ "មហាសាមគ្គីបណ្តាជនជាតិ-បេតិកភណ្ឌវប្បធម៌វៀតណាម" នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦-២៤ ខែវិច្ឆិកា

(VOVWORLD) - នាថ្ងៃទី ៧ វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍បានរៀបចំសន្និសីទសារព័ត៌មានស្តីអំពី “សប្តាហ៍មហាសាមគ្គីបណ្តាជនជាតិ - បេតិកភណ្ឌវប្បធម៌វៀតណាម” ឆ្នាំ ២០២៤ និង “មហោស្រពសិល្បៈចម្រៀង Then និងចាបី Tinh របស់ក្រុមជនចាតិ Tay, Nung, Thai លើកទី ៤ ឆ្នាំ២០២៤។ 
សប្តាហ៍ ភ្ញៀវទេសចរណ៍បានប្រាស្រ័យទាក់ទងជាមួយជនជាតិថៃនៅភូមិវប្បធម៌ និងទេសចរណ៍ជនជាតិវៀតណាម (រូបថត៖ Le Phu/TTXVN)

ព្រឹត្តិការណ៍នានាបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ដើម្បីលើកតម្កើងដល់បេតិកភណ្ឌវប្បធម៌របស់បណ្តាជនជាតិវៀតណាម; លើកកំពស់សកម្មភាពផ្លាស់ប្តូរវប្បធម៌ កីឡា និងទេសចរណ៍ អនុវត្តជាក់ស្តែងរំលឹកខួបលើកទី ៩៤ នៃទិវាប្រពៃណី - ទិវាបង្កើតរណសិរ្សមាតុភូមិវៀតណាម (១៨  វិច្ឆិការ) និងអបអរសាទរទិវាបេតិកភណ្ឌវប្បធម៌វៀតណាម (២៣ វិច្ឆិកា) ។ ទន្ទឹមជាមួយគ្នានោះ ផ្សព្វផ្សាយនិងលើកតម្កើងអត្តសញ្ញាណវប្បធម៌ជាតិ អភិរក្ស ផ្សព្វផ្សាយ និងលើកតម្កើងអត្តសញ្ញាណវប្បធម៌របស់ជនជាតិ វៀតណាមចំនួន ៥៤ ។ល។

ពិធីបើក “សប្តាហ៍នៃសាមគ្គីភាពនៃក្រុមជនជាតិ - បេតិកភណ្ឌវប្បធម៌វៀតណាម” ឆ្នាំ២០២៤ និងមហោស្រពសិល្បៈចម្រៀង Then ចាបី Tính បណ្តាជនជាតិ Tay, Nung, Thai លើកទី ៧ ឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៦ ខែវិច្ឆិការ   នៅភូមិវប្បធម៌បណ្តាជនជាតិវៀតណាម (Dong Mo, Son Tay, Hanoi) ដោយកម្មវិធីសិល្បៈពិសេសក្រោមប្រធានបទ “វៀតណាម - យុគសម័យនៃការស្ទុះឈានទៅមុខ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ