សប្តាហ៍ធ្វើការទី ២ វគ្គទី ២ នៃសម័យប្រជុំលើកទី ១០ រដ្ឋសភានីតិកាលទី ១៤
(VOVWORLD) - សកម្មភាពសាកសួរនិងឆ្លើយសំណួរដេញដោលបានធ្វើឡើងនៅថ្ងៃទី ៩ និងព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា។
ទិដ្ឋភាពនៃសម័យសួរនិងឆ្លើយសំនួរដេញដោលនាថ្ងៃទី ៦ ខែវិច្ឆិកា (រូបថត៖ TTXVN) |
នៅសប្តាហ៍ធ្វើការទី ២ វគ្គទី ២ នៃសម័យប្រជុំលើកទី ១០ រដ្ឋសភានីតិកាលទី ១៤ ដែលប្រារព្ធតាមទម្រង់ ជួបជុំផ្ទាល់នៅសាលប្រជុំ នៃរដ្ឋធានីហាណូយ រដ្ឋសភាបានបន្តសាកសួរនិងឆ្លើយសំណូរដេញដោល លើបណ្តាបញ្ហាទាក់ទងនឹងការអនុវត្តសេចក្តីសម្រេចរបស់រដ្ឋសភា។ សកម្មភាពសាកសួរ និងឆ្លើយសំណួរដេញដោលបានធ្វើឡើងនៅថ្ងៃទី ៩ និងព្រឹកថ្ងៃ ទី ១០ ខែវិច្ឆិកា។
ក្នុងសប្តាហ៍ធ្វើការ (ពីថ្ងៃទី ៩ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា) សមាជិក សមាជិ កាសភាបានពិភាក្សានៅសាលប្រជុំអំពីសេចក្តីព្រាងច្បាប់ស្តីពីការការពារនិងប្រយុទ្ធប្រឆាំងគ្រឿងញៀន (ធ្វើវិសោធនកម្ម); សេចក្តីព្រាងនៃពង្រាងសេចក្តីសម្រេចចិត្តស្តីពីការគ្រប់គ្រងសាកល្បងនិងប្រើប្រាស់ដីធ្លីការពារជាតិនិងសន្តិសុខរួមបញ្ចូលជាមួយសកម្មភាពផលិតកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច។ សមាជិក សមាជិកាសភាបានពិភាក្សាតាមក្រុមលើបញ្ហាសំខាន់ៗមួយចំនួនផងដែរ៕