ស.ប.ប.ក គឺជាបញ្ហាស្នូលក្នុងជំនួបកំពូលកូរ៉េខាងត្បូង-អាមេរិក

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ៧ វិច្ឆិកា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងជួបចរចារជាមួយសមភាគីប្រទេស ម្ចាស់ផ្ទះ លោក Moon Jae-in ក្នុងនោះ ស.ប.ប.ក. គ្រោងនឹងជាបញ្ហាសំខាន់ជួរមុខក្នុង របៀបវារៈ។ 
 
ស.ប.ប.ក គឺជាបញ្ហាស្នូលក្នុងជំនួបកំពូលកូរ៉េខាងត្បូង-អាមេរិក  - ảnh 1 ស.ប.ប.ក គឺជាបញ្ហាស្នូលក្នុងជំនួបកំពូលកូរ៉េខាងត្បូង-អាមេរិក 

(VOVworld) – ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ៧ វិច្ឆិកា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងជួបចរចារជាមួយសមភាគីប្រទេស ម្ចាស់ផ្ទះ លោក Moon Jae-in ក្នុងនោះ ស.ប.ប.ក. គ្រោងនឹងជាបញ្ហាសំខាន់ជួរមុខក្នុង របៀបវារៈ។ ការចរចារនឹងផ្តោតសំខាន់ទៅលើការដែលនាំព្យុងយ៉ាងវិលត្រឡប់មកតុ ចរចារវិញអំពីការគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ ភាគីទាំងពីរនឹងពិភាក្សាអំពីផែនការ ធ្វើសកម្មភាពលំអិតថែមទៀតសំដៅដាក់សម្ពាធន៍ទៅលើកូរ៉េខាងជើង។ បញ្ហាផ្សេងៗ ទៀតដូចជា ការចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េខាងត្បូង-អាមេរិក (FTA) ក៏ដូចជាការចំណាយរក្សាសំរាប់មូលដ្ឋានសឹកអាមេរិកប្រចាំនៅកូរ៉េខាងត្បូង។រដ្ឋអំណាចប្រធានាធិបតី Trump ជាច្រើនលើកជាច្រើនសារស្នើឲ្យធ្វើវិសោធនកម្ម FTA រវាងអាមេរិកនិងកូរ៉េខាងត្បូងដោយមានមូលដ្ឋានថា៖ ឱនភាពពាណិជ្ជកម្មរបស់អាមេរិកជាមួយកូរ៉េខាងត្បូងកាន់តែកើនឡើង។ តាមផែនការ ប្រធានាធិបតីអាមេរិកនឹងជួបធ្វើការជាមួយកងកំលាំងសហការកូរ៉េខាងត្បូង-អាមេរិកនៅមូលដ្ឋានសឹក Pyeongtaek ស្ថិតនៅចម្ងាយ ៤០ គីឡូម៉ែត្រប៉ែកខាងត្បូងរដ្ឋធានីសេអ៊ូល។ នាថ្ងៃទី ៨ វិច្ឆិកាប្រធានាធិបតី លោក Donald Trump នឹងថ្លែងបទសន្ទរកថាពិសេសនៅរដ្ឋសភាកូរ៉េខាងត្បូង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ