ស.ប.ប.កព្រមានតបតវិញប្រសិនបើកូរ៉េខាងត្បូងនិងអាមេរិកធ្វើសមយុទ្ធរួម

(VOVworld)-ស.ប.ប.កនាថ្ងៃទី១៣សីហា បានឡើងសម្លេងរិះគន់ការធ្វើសមយុទ្ធ រួមនាពេលខាងមុខ រវាងអាមេរិកនិងកូរ៉េខាងត្បូង ព្រមទាំងព្រមានថា នឹងវាយ ប្រហារតបតវិញ កូរ៉េខាងត្បូងនិងអាមេរិក។ សេចក្តីប្រកាសពោលខាងលើត្រូវ បានព្យុងយ៉ាងនាំចេញក្នុងកាលៈទេសៈដែលសេអ៊ូលនិងវ៉ាស៊ីនតោនគ្រោងចាប់ ផ្តើមការធ្វើសមយុទ្ធរួមមានឈ្មោះថា “អ្នកការពារសេរីភាព Ulchi” អូសបន្លាយ ក្នុងពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៧សីហា។ ព្យុងយ៉ាងចាត់ទុកនេះជាការត្រៀមរៀបចំ ឲ្យសង្គ្រាមឈ្លានពានស.ប.ប.ក។ សេចក្តីប្រកាសរបស់គណៈកម្មាធិការសម្រប សម្រួលសន្តិភាពស.ប.ប.កបានសង្កត់ធ្ងន់ថា ប្រទេសនេះត្រៀមខ្លួនជាស្រេចទប់ ទល់ជាមួយនឹងមធ្យោបាយសង្គ្រាមណាមួយទាំងអស់របស់អាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ